ថ្ងៃនេះ ពិធីមង្គលការកូនស្រី កែវ កល្យាណ ចាប់ផ្ដើមហើយ
- 2022-12-15 02:20:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ពិធីមង្គលការកូនស្រី កែវ កល្យាណ ចាប់ផ្ដើមហើយ
ចន្លោះមិនឃើញ
រយៈពេលពីរថ្ងៃជាប់គ្នាអតីតតារាសម្ដែងស្រីល្បីឈ្មោះ កែវ កល្យាណ នាទស្សវត្ស៨០ និង៩០ បានរំលឹកថ្ងៃរៀបចំពិធីមង្គលការកូនប្រុស-ស្រីរបស់ខ្លួនដល់មិត្ដសិល្បៈ ព្រមទាំងភ្ញៀវកិត្ដិយសដែលបានអញ្ជើញពីចម្ងាយក្រែងភ្លេចថ្ងៃដ៏ពិសេសនេះ។
គិតត្រឹមម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ ទិដ្ឋភាពចេញពីរោងការកូនស្រីរបស់អ្នកនាង កែវ កល្យាន មិនទាន់ត្រូវបានមិត្ដសិល្បៈ ឬសាមីខ្លួនបញ្ចេញជាសាធារណៈនៅឡើយទេ។ ប៉ុន្ដែ កែវ កល្យាន ដែលត្រូវជាម្ដាយបានបញ្ជាក់ថា ពិធីមង្គលនេះរៀបចំឡើងនៅអគារ B ផ្សារឈូកមាស។
ជុំវិញការរៀបចំមង្គលកូនប្រុស-ស្រី នេះ ត្រូវបានអ្នកនាង កែវ កល្យាណ សន្យាជួបភ្ញៀវកិត្ដិយសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ហើយអ្នកក៏សូមអគុណទុកជាមុនចំពោះភ្ញៀវបានអញ្ជើញចូលរួមក្នុងពិមង្គលការកូនស្រីរបស់អ្នកនាងឈ្មោះ កែវ ឡាវីញ និងកូនប្រុសឈ្មោះ ហម លាងហេង៕