មកស្គាល់មេជាង ចម្លាក់មេទ័ពទាំង១២អង្គនៅខាងមុខព្រះរាជដំណាក់ ខេត្តសៀមរាប

  • 2022-12-26 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អុល សុភាព បច្ចុប្បន្នទើបតែមានអាយុជាង៤០ឆ្នាំ ប៉ុណ្ណោះហើយលោកជាកូនកត្តញ្ញូម្នាក់ ដែលបានដឹងគុណ តបគុណចំពោះមាតាបិតាយ៉ាងល្អ ជាពិសេសកិច្ចការចម្លាក់ដែលយើងអាចនិយាយបានថា លោកធ្វើបានល្អលេខ១ ជាជំនាញ​បានទទួលពីលោកឪពុក។

លោក សុភាព មានភាពអំណត់តាំងពីកុមារភាព រហូតបង្កើតបានជាជំនុកចិត្ត ជាទីទុកចិត្តសម្រាប់អតិថិជន ខ្មែរ បរទេស និងល្បីដល់ព្រះរមរាជវាំង ហើយព្រះរាជវាំងបានផ្ញើទុកដាក់ការងារចម្លាក់មេទ័ពទាំង១២អង្គជាមួយលោក។

បច្ចុប្បន្នការងារដែលលោកបានប្រឹងប្រែងសម្រាប់ព្រះបរមរាជវាំងឃើញថាបានសម្រេចដោយជោគជ័យ បដិមានៃមេទ័ពធំៗ១២អង្គ សំខាន់ៗត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅពីមុខព្រះរាជដំណាក់ស្តេច ខេត្តសៀមរាប ក្រោយពីដាក់បង្ហាញមិនទាន់បានប៉ុន្មាន ធ្វើអោយមានការភ្ញាក់ផ្អើល ល្បីរន្ទឺពេញបណ្តាញសង្គម។

បើតាមប្រសាសន៍ពីលោក រ៉េត សាមុត ជាមគ្គុទេសន៍ដ៏ល្បីនៅខេត្តសៀមរាប បានឲ្យដឹងថា លោកគ្រូមេជាង សុភាព ជាកុលបុត្រខ្មែរដ៏គួរអោយគោរព ស្រលាញ់បំផុត។ បើលោកអ្នកចាប់អារម្មណ៍ ចង់កសាងរូបចម្លាក់អំពីស្ពាន់ប្រាក់ មាស មិនថាទំហំណាៗទេ លោក អុល សុភាព អាចធ្វើជូនបានយ៉ាងល្អ៕