ក្រសួងអប់រំ ប្រកាសគម្រោងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេស ចំនួន៦៧២កន្លែង

  • 2022-12-27 06:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីគម្រោងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសក្នុងឆ្នាំ២០២៣ ចំនួន ៦៧២កន្លែង នេះជាឱកាសល្អកម្ររកមានណាស់សម្រាប់បងប្អូនសិស្សនិសិត្សដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងបន្ថែមថ្មី និងចាប់យកឱកាសថ្មី នេះជាដំណឹងដ៏ពិសេសសម្រាប់ប្អូនៗដែលទើបបញ្ចប់បាក់ឌុប សូមកុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ ។

សម្រាប់អាហារូបករណ៍សិក្សានៅក្រៅ រួមមានប្រទេស មីយ៉ាន់ម៉ា ចិន ថៃ ឡាវ រុស្ស៊ី ហុងគ្រី និងប្រទេសជប៉ុនជាច្រើនកន្លែងផងដែរ ទាំងកម្រិតថ្នាក់បរិញ្ញាបត្រ ថ្នាក់ឧត្តមសិក្សា និងសិក្សាពីជំនាញបច្ចេកទេសផ្សេងៗជាច្រើនកន្លេង ។

ក្រសួងបានបញ្ជាក់ថា សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងអាចទំនាក់ទំនងទៅអាសយដ្ឋាន អាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕

អត្ថបទដោយ៖ ស៊ូ អីន