កីឡាចំបាប់ ទម្រង់ស្រដៀងគុនប្រដាល់ ខ្មែរយើងមានកីឡានេះតាំងពីរាប់សិបឆ្នាំមកហើយ

  • 2023-02-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសម័យបុរាណ តែកាលណាយើងនិយាយអំពីប្រដាល់ អ្វីដែលគេតែងតែនឹកឃើញនឹកគិតដល់នោះគឺ ចំបាប់ ដោយហេតុថា ចំបាប់ជាកីឡាដែលប្រើប្រាស់កាយសម្បទាផ្ទាល់ និង មានរបៀបការរៀបចំដូចគ្នាទៅនឹងប្រដាល់ ហើយអាចប្រព្រឹត្តការប្រកួតក្នុងពេលតែ១បាន ដូចនេះទើបចាស់បុរាណមានពាក្យចាំរត់មាត់១ថា ប្រដាល់ចំបាប់។ កីឡាមួយប្រភេទនេះ ខ្មែរយើងមានជាយូរាប់សិបឆ្នាំមកហើយ ដោយសង្កេតក្នុងភស្តុតាងលើជញ្ចាំងប្រាសាទរបស់កម្ពុជា។

ឯកសណ្ឋានព្រះរាជទាន នៃកីឡាករចំបាប់ កាលពីរជ្ជកាលជាន់មុនមានលក្ខណៈដូចគ្នា នឹងកីឡាករប្រដាល់ដែរ នោះគឺ ស្លៀកខោស្នាប់ភ្លៅ ប្រើសំពត់ចងក្បិនខ្លីពីក្រៅ និងក្រវាត់ចងក្រមាលើចង្កេះ ដោយជាទូទៅគេប្រើប្រាស់ពណ៌ក្រហម និងពណ៌ស្វាយ(ខៀវ) ដើម្បីសម្គាល់ ជាទូទៅចំពោះកីឡាករចំបាប់មិនមានការ ប្រើប្រាស់អំបោះក្លុកលើក្បាល និងស្រាក់ដៃនឹងអំបោះឆៅដូចអ្នកប្រដាល់ទេ។

ចំពោះទីកន្លែងចំបាប់គឺគេប្រើប្រាស់ទីកន្លែងតែ១នឹងកន្លែងប្រដាល់ដែរ ដោយគេរៀបចំទីជាស្នាមប្រដាល់បួនជ្រុងចាក់ខ្សាច់ពេញហើយ នោះបង្គោលក្រហម ចងខ្សែជុំវិញជាចំណាំ។ ក្នុងខណៈលេងចំបាប់គឺមានប្រើប្រាស់ភ្លេងស្គរជ្វា ដូចប្រដាល់តែ តែគេលេងចំបាប់តែ៣ទឹក តែប៉ុណ្ណោះក្នុង១ប្រកួត ចប់៣ទឹកហើយ ត្រូវកំណត់ឈ្នះចាញ់ឬស្មើតែម្តង។ ជាការកំណត់ ប្រសិនបើកីឡាករណា១ ត្រូវបានគេផ្តួលបាន៣ដងហើយនោះ ត្រូវកំណត់ថាចាញ់តែម្តងពុំអាចប្រកួតបន្តបានទេ ៕

ប្រភព៖ បុរាណាចារ្យ

អត្ថបទថ្មី