ទៅបាត់ដំបងកុំភ្លេចទៅលេង វត្តឯកភ្នំ ក្បូរក្បាច់ចម្លាក់នៅទីនោះ ល្អវិចិត្រ ស្រស់ស្អាតណាស់!

  • 2023-02-15 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តឯកភ្នំ បានកកើតឡើងដំបូងតាំងពីស.វទី១៨ ពស២៣០០ គ .ស១៧៥៧ បច្ចុប្បន្ន មានអាយុកាលជាង២០០ឆ្នាំ មានទីតាំងស្ថិតនៅក្នុង ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង ចម្ងាយ១៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។

ដោយសារតែអាយុកាល និងប្រទេសយើងទទួលរងនៅសង្គ្រាមជាច្រើនលើកច្រើនសារ វត្តនេះត្រូវរងនៅការខូចខាត ជាអន្លើរ ទើបតែនៅឆ្នាំ១៩៩១ ព្រះវិហារនេះបានជួសជុលសារជាថ្មី ។ ព្រះវិហារវត្តឯកភ្នំនេះទៀតសោត មានក្បាច់ចម្លាក់ជាច្រើន មានភាពរស់រវើកគួរឲ្យចង់ទស្សនា តាមផែ្នកមួយចំនួន ប្រកបដោយការរចនា ក្បូរក្បាច់ ស្រស់ស្អាត វិចិត្របំផុត ដែលឆ្លុះបញ្ចាំងពីជំនឿ ក្នុងព្រះពុទ្ធសាសនា ។

ព្រះវិហារវត្ត ឯកភ្នំ ជាសំណង់សាសនា ប្រកបក្បូរក្បាច់រចនាបែបខ្មែរពិតៗ បូកផ្សំនឹងការរៀបចំ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមទាំងនេះគឺពិតជាស្រស់ស្អាត គួរជាទីមនោរម្យណាស់ បើបានទៅលេងខេត្តបាត់ដំបឹងហើយកុំភ្លេចទៅលេខទីអារាមមួយនេះ ព្រោះថាមិនត្រឹមតែមានទីអារាម និងព្រះវិហារដែលមានក្បូរក្បាច់ស្រស់ស្អាតទេ ថែមទាំងមានប្រាង្គប្រាសាទបុរាណ គឺប្រាសាទឯកភ្នំ ជាទីតាំងប្រវត្តិសាស្ត្រ ដ៏មានសក្ដានុពលផងដែរ ។

សព្វថ្ងៃវត្តឯកភ្នំ ក្រោមការដឹកនាំរបស់ព្រះមហាបិយសីលោ ណាន់ សំពោង ព្រះគ្រូចៅអធិការវត្តឯកភ្នំ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាកម្ពុជា ៕

ប្រភពរូបភាព៖ Taing Sokong

អត្ថបទដោយ៖ស៊ូ អីន