ឈឺជំងឺសរសៃចង្កេះយូរឆ្នាំ លោកឧកញ៉ា អ៊ុច សម្បត្តិ កបនឹងយិនស៊ិន រហូតសម្រេចចិត្តដាក់លក់ឱសថនេះលើទីផ្សារ
- 2023-02-19 07:27:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឺជំងឺសរសៃចង្កេះយូរឆ្នាំ លោកឧកញ៉ា អ៊ុច សម្បត្តិ កបនឹងយិនស៊ិន រហូតសម្រេចចិត្តដាក់លក់ឱសថនេះលើទីផ្សារ
ចន្លោះមិនឃើញ
ភ្នំពេញ ៖ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានប្រកាសបើកសម្ពោធដាក់លក់នូវផលិតផលថ្មីមួយនៅលើទីផ្សារកម្ពុជានោះគឺផលិតផលឱសថយិនស៊ិនដែលអាចជួយលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជា ពលរដ្ឋកម្ពុជា។ ពិធីសម្ពោធននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៣ នៅក្នុងបុរីប៉េងហួត The Star Quateria ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន ស៊ីណាត ជាអធិបតីភាពផងដែរ។
លោកឧកញ៉ា អ៊ុច សម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅបានមានប្រសាសន៍ថា មុនពេលដែលឱសថយិនស៊ិនគ្រួសារកក់ក្ដៅនាំចូលមកកម្ពុជា លោកឧកញ៉ាបានពិសោធប្រើប្រាស់ដោយខ្លួនឯងផ្ទាល់ ពីព្រោះថាលោកក៏ជាមនុស្សដែលមានជំងឺឈឺចង្កេះ សរសៃ និងត្រូវដេកឈឺជាយូរឆ្នាំមកហើយ ពេលខ្លះលោកថា ត្រូវឱ្យភរិយាឡើងជាន់ដើម្បីកាត់បន្ថយការឈឺនៅពេលយប់ និងបានព្យាយាមស្វែងរកការព្យាបាលចលនានានាតែនៅតែមិនបាត់ តែក្រោយពេលលោកប្រើប្រាស់ឱសថយិនស៊ិ នរួចលោកក៏លែងឈឺ។
លោកឧកញ៉ាបន្តថាបន្ទាប់ពីបានព្យាបាលខ្លួនឯងបានជាសះស្បើយបែបនេះ លោកឧកញ៉ាក៏បានយកឱសថនេះ ជូនម្ដាយរបស់លោកឧកញ៉ាប្រើប្រាស់ ហើយក៏ឃើញថាទទួលបានលទ្ធផលដូចនឹងលោកឧកញ៉ាដែរ។
ដោយឃើញថាឱសថនេះទទួលបានលទ្ធផលល្អក្រោយពីប្រើប្រាស់ហើយ ទើបលោកឧកញ៉ាសម្រេចនាំចូលឱសថនេះពីប្រទេសថៃ មកចែកចាយជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺស្រដៀងនឹងលោកឧកញ៉ាបានប្រើប្រាស់ដែរ។
លោកឧកញ៉ាបន្ថែមថាតាមពិតទៅឱសថយិនស៊ិននេះ មិនមែនជួយតែប៉ុននេះ តែក៏មានសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករបានថែមទៀតផងដែរ ដែលវាមានអត្ថប្រយោជន៍ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាមផងដែរ ។
លោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកានៃក្រុមហ៊ុនគ្រួសារកក់ក្ដៅក៏បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ប្រជាជនមួយចំនួនធំមានបញ្ហាលើជំងឺទឹកនោមផ្អែម និងលើសឈាម ដែលជាកត្តាប្រឈមសម្រាប់ពួកគាត់ ។ ឱសថយិនស៊ិនគ្រួសារកក់ក្ដៅនេះនឹងជួយពួកគាត់ទទួលបានសុខភាពល្អធម្មតាវិញ ប៉ុន្តែឱសថតែមួយមុខវាមិនទាន់គ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់យើងនោះទេ តែយើងគួរតែព្យាយាមហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងព្យាយាមហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ។
លោកជំទាវរំពឹងថា ឱសថនេះនឹងជួយឱ្យអ្នកដែលកំពុងមានជំងឺប្រឈមមួយចំនួនបានវិលត្រលប់ទៅជាអ្នកដែលមានសុខភាពល្អវិញ ហើយដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់ ក្រុមហ៊ុនក៏កំពុងប្រកាសរកតំណាងចែកចាយបន្តផងដែរ។ សម្រាប់អ្នកចង់ក្លាយជាតំណាងចែកចាយរបស់ផលិតផលឱសថយិនស៊ិនរបស់គ្រួសារកក់ក្ដៅអាចទាក់ទងតាមរយៈលេខ ៖ 069351115 / 092 887892៕