ក្រុម​អង់គ្លេស​ ៣ ​ចាញ់​ជើង​ទី១ នៃ​វគ្គ ១៦ក្រុម​ UCL ខណៈ Man City ត្រៀម​ទាត់​យប់​នេះ

  • 2023-02-22 11:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មក​ពី​លីគ​កំពូល​ចំនួន​ ៣ បាន​ចាញ់​ជើង​ទី១ នៃ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UEFA Champions League ខណៈ​ពេល​ដែល​ក្លឹប​ Manchester City ត្រៀម​បើក​ទ្វា​ទទួល​ក្រុម​អាល្លឺម៉ង់ RB Leipzig នៅ​យប់​នេះ។

នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ មាន​ក្លឹប​អង់គ្លេស​ចំនួន ៤ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម​នៃ​ Champions League។ ក្លឹប​ទាំង​ ៤នោះ​រួម​មាន​ក្លឹប Manchester City ក្លឹប Liverpool ក្លឹប​ Chelsea និង​ Tottenham Hotspur។

យ៉ាងណាមិញ ជាអកុសល​នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ Liverpool ចាញ់​ Real Madrid ក្នុង​លទ្ធផល ៥-២ ស្រប​ពេល​ដែល Chelsea ចាញ់ Dortmund ១-០ ចំណែក​ឯ​ Spurs វិញ​ចាញ់ AC Milan ១-០ កាល​ពី​សប្ដាហ៍​មុន៕

អត្ថបទ៖ ហ៊ីម រស្មី