BREATHE Festival ត្រឡប់មកវិញជាមួយនឹងរដូវកាលពិសេស លើសពិសេសនៅឆ្នាំនេះ

  • 2023-02-27 08:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជាលើកទីពីរនៃការរៀបចំកម្មវិធី BREATHE Festival ហើយវិលមកវិញ​លើកនេះ​ គឺសម្រាប់ Spring Edition ដែលធ្វើឡើងនៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៤ រសៀលតទៅ។ ចំពោះទីតាំងគឺ នៅជាប់ The Bus និងឆាកចំនួន ៣ ទៀត មាន​ទីតាំងនៅភោជនីយដ្ឋាន The Glasshouse ហាង Monsieur Wine Bar និងទីតាំង The Whalehouse Performing។

កម្មវិធីនេះកើតចេញពីការចាប់ដៃគូសហការជាមួយនឹង​ផលិតកម្ម KlapYaHandz Records និង Treelion Park ហើយបទពិសោធកាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅពិតជាទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង​ពីទស្សនិកជន​ជាង ១០០០​នាក់ឯណោះ។

ចំណែកវត្តមានសិល្បករដែលធ្លាប់​ចូលរួមញ៉ាំងបរិយាកាសកម្មវិធីឲ្យកាន់តែពោរពេញទៅដោយពេលវេលាអស្ចារ្យ លើកមុនរួមមាន Vin Vitou, លោក Ruthko, លោក Vuthea និងលោក Vi70 ប៉ុន្តែឈានចូលរដូវកាលថ្មី ក៏នឹងមាន​ការចូលរួមពី ក្រុម Lacima Cartel, កញ្ញា Tey, ក្រុម Polarix, លោក Kwan, លោក Man Doss, លោក M​Fatt, លោក Vito, កញ្ញា Chor Yee, DJ Larry Zinc, DJ Stillca$hrules, Esther Mao, DJ Kenny Chase ការសម្ដែងគុនខ្មែរ ក្រុមសម្ដែង Quantum Project និងមានការសម្ដែងដ៏គួរភ្ញាក់ផ្អើលជា​ច្រើនទៀត។

ឯសំបុត្រចូលរួមទស្សនា (Early Bird) ក៏មាន​ដាក់លក់ហើយលើកម្មវិធីទូរសព្ទដៃ LIVE. By Wonderpass ដែលមាន​តម្លៃ ៥ដុល្លារ ក្នុងម្នាក់ ដោយមានការផ្ដល់ជូននូវភេសជ្ជៈចំនួនមួយ រហូត​ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅម៉ោង១១:៥៩នាទីយប់។

សម្រាប់សំបុត្រ Regular មាន​តម្លៃ ៨ដុល្លារ មាន​ការផ្ដល់ជូនភេសជ្ជៈមួយ ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធអនឡាញ និង​ទីតាំងប្រគំតន្ត្រីតែម្ដង។

ឯសំបុត្រតម្លៃ ១៨ដុល្លារ អ្នកនឹងអាចទទួលទានម្ហូប Canapes និងភេសជ្ជៈដោយសេរីនៅតំបន់ VIP នៅភោជនីយដ្ឋាន Baliku at L’Orangerieជាមួយនឹង​សិល្បករជាច្រើនរូប បន្ទាប់ពីពួកគេសម្ដែងចប់។

ចុចទិញសំបុត្រនៅទីនេះ

Facebook: https://www.facebook.com/events/5551932861595849

អត្ថបទថ្មី