Liverpool ធ្លាក់​ចេញ​ពី UCL ខណ​ៈរក​ឃើញ​៨​ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ត

  • 2023-03-16 01:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហង្សក្រហម​ Liverpool បាន​ធ្លាក់​ចេញ​ពី​ពាន​​រង្វាន់ Champions League ហើយ​ ក្រោយ​ប្រកួត​ជើង​ទី​ពីរ​ចាញ់ Real Madrid ១-០ កាល​ពី​យប់​មិញ។

Liverpool ដែល​ប្រកួត​ចាញ់​កាល​ពី​ជើង​ទី​មួយ ៥-២ បាន​ដាក់​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ​៤​នាក់​សម្រាប់​ការ​ប្រកួត​យប់​មិញ​នៅ​កីឡដ្ឋាន Bernabeu ដើម្បី​ព្យាយាម​វាយ​បក​ត្រឡប់​មក​វិញ។ ប៉ុន្តែ​ក្ដី​សង្ឃឹម​នេះ​មិន​ដូច​បំណង​ឡើយ ដោយ​នាទី​៧៨​ ខ្សែ​ប្រយុទ្ធ Karim Benzema រក​បាន​​មួយ​គ្រាប់​ឲ្យ Madrid ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ផង​ដែរ។

ដូច្នេះ​សរុប​ការ​ប្រកួត​ទាំង​ពីរ​ជើង Real Madrid បាន​យក​ឈ្នះ​ Liverpool ៦-២ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League។ ទល់​នឹង​ពេល​នេះ​ពាន​រង្វាន់ UCL បាន​រក​ឃើញ​អស់​ហើយ​ដែល​បាន​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ មាន​ដូច​ជា៖

  • Chelsea
  • Manchester City
  • Real Madrid
  • Inter Milan
  • AC Milan
  • Napoli
  • Bayern Munich
  • Benfica៕

អត្ថបទ៖ ហេង សុធារិទ្ធិ