ដឹងទេ! សំបកកង់រថយន្តដែលផលិតនៅខេត្តព្រះសីហនុ ត្រូវនាំចេញទៅប្រទេសណាខ្លះ?
- 2023-03-20 06:16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ! សំបកកង់រថយន្តដែលផលិតនៅខេត្តព្រះសីហនុ ត្រូវនាំចេញទៅប្រទេសណាខ្លះ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បានរៀបចំពិធីដាក់ដំណើរការនៃការផលិតចេញសំបកកង់រថយន្តជាលើកដំបូង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមជាអធិបតីរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក Gu Cui ប្រធានក្រុមហ៊ុននេះបានថ្លែងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃរយ:ពេល៣ឆ្នាំ និងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។
លោកបន្តថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ជាក្រុមហ៊ុនសំបកកង់ឈានមុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០លានដុល្លា។
នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ ដោយមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ ៥លានគ្រឿង (សំបកកង់តូច) និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
សូមជម្រាបថា រោងចក្រផលិតសំបកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា៕