Li-Ning កម្ពុជា រៀបចំព្រឹត្តិការណ៍សម្ពោធហាងលក់រាយដំបូងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ
- 2023-03-28 03:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Li-Ning កម្ពុជា រៀបចំព្រឹត្តិការណ៍សម្ពោធហាងលក់រាយដំបូងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ
ចន្លោះមិនឃើញ
Li-Ning មានព្រឹត្តិការណ៍សម្ពោធដ៏ធំរបស់ខ្លួននៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2023។ សាធារណជនត្រូវបានអញ្ជើញឱ្យចូលរួមអបអរសាទរក្នុងឱកាសនេះ ព្រោះថានឹងមានកម្មវិធីពិសេសនៅក្នុងហាង និងទទួលបានបទពិសោធន៍ថ្មីនៃហាងផ្ទាល់។
ការបើកសម្ពោធនេះរួមមានការផ្តល់ជូនពិសេសនៅក្នុងហាងរហូតដល់ 30% សម្រាប់អតិថិជនដែលបានជាវទំនិញក្នុងហាង ។ DJ Maily ក៏នឹងចូលរួមអបអរសាទរ និងសម្តែងនៅក្នុងហាងចាប់ពីម៉ោង 4:30ល្ងាច ដល់ 6:30ល្ងាច។
ក្រៅពីការផ្តល់ជូនពិសេសក្នុងហាងនេះ ក៏នឹងមានការដេញថ្លៃកាបូបវាយសីគូរដោយដៃផ្ទាល់ដោយវិចិត្រករខ្មែរដែលមានការទទួលស្គាល់ពីអន្តរជាតិគឺ Lisa Mam & Peap Tarr សំរាប់ភ្ញៀវដែលបានអញ្ជើញអោយចូលរួមតែប៉ុណ្ណោះនឹងរៀបចំដោយ Jimmy “Cham Nou” មុនព្រឹត្តិការណ៍ស៊ីហ្គេម2023 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា យើងពិតជាចង់បង្ហាញការគាំទ្ររបស់យើងចំពោះអត្តពលិក ជាពិសេសអត្តពលិកវាយសី ដែលពិតជាសមនឹងទទួលបានការទទួលស្គាល់បន្ថែមទៀត ដូច្នេះរាល់ការលក់ដែលបានមកពីការដេញថ្លៃនេះ នឹងត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអត្តពលិក។ នេះជាការលើកឡើងដោយលោក Dedi Rineldy ប្រធានផ្នែកលក់រាយ(អ្នកចែកចាយ Li Ning ផ្លូវការនៅកម្ពុជា។
អំពី LI NING
Li-Ning គឺជាម៉ាកយីហោឈានមុខរបស់ចិនខាងផ្នែកសម្លៀកបំពាក់កីឡា និងស្បែកជើង ដែលបានចាក់ឫសតាមទស្សនៈរបស់អ្នកបង្កើត និងឈ្មោះរបស់ខ្លួន ដែលជាអ្នកហាត់កាយសម្ព័ន្ធជើងឯកគឺលោក Li Ning បានបង្កើតក្នុងឆ្នាំ 1990 ជាមួយនឹងគោលដៅសាមញ្ញក្នុងការផ្តល់ឱ្យអត្តពលិកចិននូវម៉ាកយីហោជាតិដើម្បីពាក់នៅលើឆាកប្រកួតពិភពលោកកីឡាអូឡាំពិក៕
សុន្ទរកថា៖
សួស្តីភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តភ័ក្តិ និងដៃគូអាជីវកម្ម។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានមកចូលរួម និងគាំទ្រព្រឹត្តិការណ៍សម្ពោធហាងដំបូងគេរបស់ លី នីង នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លមានជ័យដ៏ធំបំផុតក្នុងរាជធានីភ្នំពេញ។
Li-Ning គឺជាអ្នកនាំមុខគេលើពិភពលោកខាងផ្នែកសម្លៀកបំពាក់ និងស្បែកជើងកីឡា ដែលកើតចេញពីចក្ខុវិស័យរបស់ស្ថាបនិក និងឈ្មោះរបស់ខ្លួន ដែលជាអ្នកហាត់កាយសម្ព័ន្ធជើងឯកគឺលោក Li Ning ។ បង្កើតឡើងក្នុងឆ្នាំ 1990 ជាមួយនឹងគោលដៅសាមញ្ញក្នុងការផ្តល់ឱ្យអត្តពលិកចិននូវម៉ាកសញ្ញាជាតិដើម្បីពាក់នៅលើឆាកពិភពលោកនៃកីឡាអូឡាំពិក។
យើងជាអ្នកស្នេហាកីឡា ហើយនៅទីនេះនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ យើងបានឃើញពីរបៀបដែលកីឡាវាយសីបានរីកចម្រើន និងពេញនិយមកាន់តែខ្លាំងនាពេលថ្មីៗនេះ។
ព្រឹត្តិការណ៍សម្ពោធដ៏ធំនេះ គឺជាឱកាសមួយសម្រាប់ពួកយើងដើម្បីបង្ហាញពីការគាំទ្ររបស់យើងចំពោះក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមនាពេលខាងមុខនេះ។
យើងបានសហការជាមួយវិចិត្រករខ្មែរដែលមានទេពកោសល្យចំនួន 2 នាក់គឺ Lisa Mam & Peap Tarr ដើម្បីគូរកាបូបកីឡាវាយសី Li Ning ចំនួន 3 ដែលនឹងដាក់ដេញថ្លៃនៅក្នុងចំនុចសំខាន់ៗព្រឹត្តិការណ៍ថ្ងៃនេះ។ រាល់ការលក់ដែលបានមកពីការដេញថ្លៃ យើងនឹងធ្វើការឧបត្តម្ភដើម្បីជួយដល់ការបណ្តុះបណ្តាលអត្តពលិក។
នៅក្នុងទិសដៅរបស់យើង យើងក៏មានគម្រោងរៀបចំការប្រកួតកីឡាវាយសី Li Ning បន្តជាមួយការប្រកួតរាំ Li Ning ។ គោលដៅគឺសាមញ្ញ ដើម្បីបង្កើតវេទិកាសម្រាប់ប្រជាជនកម្ពុជាដែលស្រលាញ់កីឡាវាយសី និងរាំ។ វាជាវេទិកាមួយដែលពួកគេអាចបង្ហាញពីទេពកោសល្យរបស់ពួកគេ លើកកំពស់ជំនាញរបស់ពួកគេ ហើយអ្នកណាទៅដឹងថាយើងអាចនឹងស្វែងរកតារាវាយសី/រាំបន្ទាប់ទៀត។
ជាចុងក្រោយ កីឡាបានក្លាយជាចំណុចសំខាន់ក្នុងការនាំមនុស្សគ្រប់គ្នាអោយរួមគ្នា និងដឹកនាំរបៀបរស់នៅដែលមានសុខភាពល្អ។ Li Ning កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្របុព្វហេតុនេះ។