ធនាគារ ABA ដាក់បញ្ចូលកម្មវិធី KhmerCare ទៅក្នុង ABA Mobile ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា

  • 2023-03-29 02:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារឌីជីថលឈានមុខនៅកម្ពុជា បានដាក់បញ្ចូលកម្មវិធីកៀងគរមូលនិធិ KhmerCare ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីរៃអង្គាសថវិកាសម្រាប់អត្តពលិក ដែលនឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ 2023 នាពេលខាងមុខ។

យុទ្ធនាការនេះមានគោលបំណងរៃអង្គាសទឹកប្រាក់ឲ្យបាន 1,000,000 ដុល្លារ ដើម្បីផ្ដល់ការគាំទ្រផ្នែកបរិក្ខារ ការហ្វឹកហាត់ ស្បែកជើង សម្លៀកបំពាក់ និងការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា។

ដើម្បីបរិច្ចាគ អ្នកប្រើប្រាស់ ABA Mobile អាចអនុវត្តតាមជំហានខាងក្រោម៖

  • ចុចលើប៊ូតុង Services (សេវាកម្ម) នៅលើផ្ទៃអេក្រង់ដើមកម្មវិធី ABA Mobile ហើយជ្រើសរើស KhmerCare;
  • បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគ និង ចុច customize tips (កំណត់ ធីប) សម្រាប់ KhmerCare (ធីប ទាំងអស់នឹងជួយដល់ប្រតិបត្តិការរបស់កម្មវិធី KhmerCare)។
  • ចុចលើ Donate (បរិច្ចាគ) ហើយជ្រើសរើសគណនីដែលអ្នកចង់បរិច្ចាគ។

តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា។ ការរួមចំណែករបស់លោកអ្នក ពិតជាមានគុណតម្លៃយ៉ាងធំធេង ហើយយើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ធ្វើឲ្យមានការរីកចម្រើននៅថ្ងៃនេះ ដោយការបរិច្ចាគដល់អត្តពលិកជាតិរបស់យើងតាមរយៈ ABA Mobile!

មិនទាន់មានគណនី ABA? ប្រើស្មាតហ្វូនរបស់អ្នក ដើម្បីដោនឡូតកម្មវិធី ABA Mobile(https://www.ababank.com/km/aba-mobile-app/aba-mobile-overview/) រួចបើក គណនីរហ័ស(https://www.ababank.com/km/personal/deposits/instant-account/) (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ)។ គណនីរបស់អ្នកអាចប្រើបានភ្លាមៗបន្ទាប់ពីបើករួច ហើយបញ្ចូលទឹកប្រាក់ និងបរិច្ចាគទៅ ក្រុមជម្រើសជាតិកម្ពុជា។