រោគសញ្ញានៃជំងឺមហារីកសួតដែលគួរប្រុងប្រយ័ត្ន និងវិធីកាត់បន្ថយហានិភ័យ
- 2023-03-31 08:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញានៃជំងឺមហារីកសួតដែលគួរប្រុងប្រយ័ត្ន និងវិធីកាត់បន្ថយហានិភ័យ
ចន្លោះមិនឃើញ
យោងតាមអង្គការសុខភាពពិភពលោក មហារីកសួតស្ថិតក្នុងចំណាត់ថ្នាក់មហារីកលេខ 2 ដែលកើតឡើងច្រើនជាងគេក្នុងឆ្នាំ 2020 ដោយត្រូវបានរកឃើញចំនួន 2.21 លានករណី និងបានឆក់យកជីវិតមនុស្សចំនួន 1.8 លាននាក់នៅទូទាំងពិភពលោក។ មហារីកសួតចាប់ផ្តើមនៅក្នុងសួត ហើយអាចរាលដាលដល់កូនដុំសាច់ ឬសរីរាង្គផ្សេងទៀតក្នុងរាងកាយ ដូចជាខួរក្បាលជាដើម ហើយមហារីកពីសរីរាង្គផ្សេងទៀតក៏អាចរាលដាលដល់សួតផងដែរ។ មហារីកសួតជាធម្មតាត្រូវបានចាត់ជាពីរប្រភេទធំៗដែលហៅថា កោសិកាតូច និងមិនមែនកោសិកាតូច ដែលប្រភេទនៃមហារីកសួតទាំងពីរនេះរីករាលដាលខុសៗគ្នា ហើយទាមទារការព្យាបាលផ្សេងគ្នា។
ការធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកទាន់ពេលវេលា អាចជួយឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។ ហើយការស្វែងយល់ពីរោគសញ្ញាផ្សេងៗនៃមហារីក នឹងជួយឱ្យអ្នកមានការប្រុងប្រយ័ត្នជាងមុន ហើយស្វែងរកជំនួយ និងការព្យាបាលបានទាន់ពេលវេលា។
អ្នកជំងឺមហារីកសួតផ្សេងគ្នា អាចមានរោគសញ្ញាផ្សេងៗគ្នា ឬអ្នកខ្លះមិនមានរោគសញ្ញាអ្វីទាំងអស់នៅដំណាក់កាលដំបូង រហូតដល់មហារីកនោះវិវត្តដល់ដំណាក់ធ្ងន់ធ្ងរទើបបង្ហាញរោគសញ្ញា។ រោគសញ្ញានៃជំងឺមហារីកសួតមានដូចជា៖
• ក្អករ៉ាំរ៉ៃ មិនធូរស្បើយ
• ចុកណែនដើមទ្រូង
• ដង្ហើមខ្លី
• សម្លេងស្អក
• ក្អកចេញឈាម
• អស់កម្លាំងជារឿយៗ
• ស្រកទម្ងន់ដោយគ្មានមូលហេតុ។
អត្រាអ្នកស្លាប់ដោយសារជំងឺមហារីកសួតពី 80% ទៅ 90% គឺបណ្តាលមកពីការជក់បារី។ ដូច្នេះ ដើម្បីចេញឆ្ងាយពីមហារីកសួត អ្នកគួរតែចៀសវាងពីការជក់បារី ឬបញ្ឈប់ភ្លាមៗប្រសិនបើអ្នកកំពុងជក់។ ក្រៅពីនេះ អ្នកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតតាមវិធីដូចខាងក្រោម៖
• ចៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ
• ព្យាយាមចៀសវាងពីផ្សែងផ្សេងៗ ទាំងនៅក្នុងផ្ទះ និងផ្សែងរថយន្ត
• ធ្វើតេសផ្ទះពីកម្រិតឧស្ម័នរ៉ាដុន (Radon) ដែលជាឧស្ម័នវិទ្យុសកម្មគ្មានពណ៌ គ្មានក្លិន ដែលបានមកពីការសាយភាយសារធាតុអ៊ុយរ៉ាញ៉ូមពីក្នុងដី និងថ្ម
• ញ៉ាំអាហារសម្បូរដោយបន្លែ និងផ្លែឈើ
• ធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់
ជំងឺមហារីកសួតអាចព្យាបាលតាមវិធីសាស្ត្រផ្សេងៗគ្នា អាស្រ័យតាមប្រភេទនៃមហារីក និងទំហំនៃការរីករាលដាល។ បន្ថែមពីនេះ ដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីមហារីក អ្នកគួរគប្បីពិនិត្យសុខភាពឱ្យបានទៀងទាត់ និងថែរក្សាសុខភាពជាប្រចាំ។
ការព្យាបាលជំងឺមហារីកមិនត្រឹមតែបង្កភាពស្មុគស្មាញផ្លូវចិត្តនោះទេ តែក៏នាំមកនូវបន្ទុកហិរញ្ញវត្ថុផងដែរដោយសារតែការចំណាយលើការព្យាបាលមានតម្លៃខ្ពស់។ ការមានកញ្ចប់ធានារ៉ាប់រងដ៏ត្រឹមត្រូវមួយ ពិតជាអាចជួយដោះស្រាយនូវកង្វល់រឿងហិរញ្ញវត្ថុនេះបានមួយផ្នែកធំសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារក្នុងគ្រាដ៏លំបាកនេះ។
ជាក់ស្តែង ដូចជាកញ្ចប់ធានារ៉ាប់រងជំងឺមហារីក FWD LifeCancerCare ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ផ្តល់អត្ថប្រយោជន៍ជាថវិកាសម្រាប់ព្យាបាលសរុបមួយកញ្ចប់ពេញតែម្តង (ដែលអាចមាន $5,000 ឬ $15,000 ឬ $25,000) នៅពេលរោគវិនិច្ឆ័យឃើញជំងឺមហារីកលើកដំបូង ទោះនៅដំណាក់កាលណាក៏ដោយ។ អត្ថប្រយោជន៍សរុបមួយកញ្ចប់នេះនឹងផ្តល់សេរីភាពពេញលេញជូនអ្នកជំងឺក្នុងការសម្រេចចិត្តទទួលយកការព្យាបាលដ៏ត្រឹមត្រូវមួយនៅទីណាក៏បាន និងរបៀបណាក៏បានដោយពុំចាំបាច់ពន្យារពេលយូរ។
អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកអាចធ្វើការទទួលយកគម្រោងនេះតាមអនឡាញភ្លាមៗបាន ត្រឹមតែ 5នាទីប៉ុណ្ណោះ តាមរយៈលីង៖ https://www.fwd.com.kh
Reference: https://www.cdc.gov/cancer/lung/index.htm https://www.who.int/news-room/fact-sheets/detail/cancer