ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក ត្រៀមនឹងបើកសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS

  • 2023-04-06 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក នឹងមានការរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ​ “AEON MALL PLUS”នៅផ្សារទំនើប អុីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី (Icon Plaza)​។​ គោលបំណងគឺដាក់ឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច​​ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គោលនយោបាយ OMO (Online Merge Offline) នៅក្នុងអាជីវកម្មរបស់ប្រទេសកម្ពុជា ថែមទាំងផ្តល់ជូននូវបទពិសោធន៏ថ្មីៗក្នុងការទិញទំនិញ​ ជាងនេះទៅទៀត កម្មវិធី​ AEON MALL PLUS ជាកន្លែងសម្រាប់តភ្ជាប់ការបញ្ជារទិញតាមរយៈប្រព័ន្ធអនឡាញ​ និងក្រៅបណ្តាញ ដែលក្នុងនោះក៏មានផលិតផលដែលអាចធ្វើការបញ្ជារទិញទំនិញរវាងកម្មវិធី AEON MALL PLUS និងផ្សារទំនើប អុីអន ម៉ល ទាំងបីសាខា។

​មុខងារ និង លក្ខណៈពិសេស​ នៃ 「AEON MALL PLUS」

• ស្វែងរកទិញផលិតផលមួយចំនួនពីហាងឯកទេសក្នុងផ្សារទំនើបទាំងបី តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច។

• ក្រោយការបញ្ជាទិញផលិតផលអាចធ្វើការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ឬអាចមកទទួលដោយផ្ទាល់តាមបញ្ជរទទួលទំនិញនៅក្នុងផ្សារទំនើប អុីអន  ម៉ល គ្រប់សាខា។

• ដំណើរការរហ័សចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃផ្សារទំនើបទាំងបី និងព្រឹត្តិការណ៍ថ្មីៗ។

ក្រៅពីកម្មវិធី AEON MALL PLUS យើងក៏មាន Showroom សម្រាប់ដាក់តាំងគំរូផលិតផល​ ​នៅ​ផ្សារ​ទំនើប ​អុីអន ​ម៉ល​ មាន​ជ័យ​ ដូចជាស្រាជប៉ុន កែវជប៉ុនគុណភាពខ្ពស់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដើម្បីអោយអតិថិជនបានស្គាល់ និងពិនិត្យមើលគុណភាពផលិតផល ដោយការស្កែនតំណភ្ជាប់កូដ (QR​ Code) ទៅកាន់គេហទំព័រប្រព័ន្ធអេឡិចត្រូនិច​ដើម្បីអាចធ្វើការបញ្ជារទិញផលិតផលបានភ្លាមៗ។

បច្ចុប្បន្ននេះសេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច AEON MALL PLUS កំពុងបានដំណើរការគ្របដណ្ដប់លើតំបន់ដែលបានកំណត់ទូទាំងរាជធានីភ្នំពេញ ហើយនិងបន្តពង្រីកសេវាកម្មនេះជាបណ្តើរៗគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា។

ដើម្បីអបអរសាទរការបើកដំណើរការសេវាពេញលេញនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃនិងការផ្តល់ជូនពិសេសផ្សេងៗទៀត៕

អត្ថបទពេញនិយម