សង្ក្រាន្ត​បាត់ដំបងឆ្នាំនេះ​ដឹងតែ​កក្រើក​ខ្លាំង​ហើយ ដាក់តាំង​សុទ្ធតែ ក្រឡានយក្ស ទៀត!

  • 2023-04-10 07:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្តបាត់ដំបង២០២៣នេះ នឹង​បង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់អ្នកខេត្តបាត់ដំបង ក៏​ដូចជា​ភ្ញៀវទេសចរ​ដែលបាន​ចូលរួម ដោយ​មាន​រៀបចំ​កម្មវិធីជាច្រើន ជាពិសេស​ក្នុងនោះ​គឺ​មានការតាំងបង្ហាញ ក្រឡានយក្ស ថែមទៀតផង។

ក្រឡាន​យក្ស​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំងប្រារព្ធ​ពិធីសង្ក្រាន្ត​បាត់ដំបង​ ក្នុងបរិវេណ​វិទ្យាល័យនេតយ៉ង់ហើយ។

សូមជម្រាប​ថា ដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នៅថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ដែលមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅ បរិវេណ​វិទ្យាល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង។

ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣នេះ មានការរៀបចំជាតំបន់សំខាន់ៗ ដូចជា៖

  • តន្រ្តីសម័យ

  • ពិពណ៍ទូទៅ

  • តំបន់ត្រជាក់ចិត្ត

  • ភូមិម្ហូបខ្មែរ

  • តន្រ្តីស្រុកស្រែ

  • តំបន់សាសនា

  • ភូមិ ស.ស.យ.ក

  • អាហារនៃក្តីស្រលាញ់៕

អត្ថបទ៖ សំភី