Travis Scott, Cardi B និង Chris Brown នឹងធ្វើឱ្យកក្រើកឆាកតន្ត្រីចំថ្ងៃសង្ក្រាន្តនៅថៃ

  • 2023-04-11 06:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពប្រជុំតារារ៉េបល្បីៗជុំវិញពិភពលោកនឹងបង្ហាញខ្លួនជាលើកដំបូងនៅ គឺនៅទឹកដីប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី ១៣-១៤-១៥ ខែមេសា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីតារាលំដាប់ពិភពលោក Travis Scott, Cardi B និង Chris Brown។ ក្នុងនោះដែរ តារាចម្រៀងរ៉េបដ៏ល្បីល្បាញរបស់កម្ពុជា លោក វណ្ណដា នឹងបង្ហាញវត្តមាននៅមហោស្រពតន្ត្រី Rolling Loud នៅថ្ងៃទី ១៣ ខែមេសា។

មហោស្រពដែលនាំយកបទចម្រៀងរ៉េបល្អបំផុតទៅកាន់ទីក្រុងនានាជុំវិញពិភពលោក តាមរយៈឈ្មោះ Rolling Loud នេះនឹងធ្វើនៅ Legend Siam ក្នុងទីក្រុងប៉ាតាយ៉ា ជាមួយតម្លៃសំបុត្ររយៈពេល ៣ថ្ងៃពេញ ចាប់ផ្តើមពី ៣៨០ដុល្លារ សម្រាប់សំបុត្រធម្មតា រហូតដល់ទៅ ៧៣០ដុល្លារ សំបុត្រវីអាយភី។

បង្កើតឡើងនៅឆ្នាំ ២០១៥ ដោយអ្នកលេងហ្គេម Billboard Hip-Hop Power Players 5 សម័យ Matt Zingler & Tariq Cherif មហោស្រពតន្ត្រី Rolling Loud បានវិវឌ្ឍខ្លួនពីកម្មវិធីនៅក្រុងម៉ៃអាមី រយៈពេលមួយថ្ងៃ ដោយរីកចម្រើនទៅជាបាតុភូតមហោស្រពពិភពលោក តាមរយៈវត្តមាននៅលើឆ្នេរសមុទ្រនៃបណ្ដាប្រទេសជាច្រើន។

Rolling Loud គឺជាម៉ាកសញ្ញាមហោស្រពតន្ត្រីឈានមុខគេនៅក្នុងវិស័យចម្រៀងហ៊ីបហប ហើយនៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីនេះពង្រីកអាណាចក្ររបស់ខ្លួនបន្ថែមទៀត ដោយកាលពីដើមឆ្នាំ សម្រាប់ Rolling Loud រដ្ឋកាលីហ្វ័រនីញ៉ា បានបញ្ចប់ទៅកាលពីខែមករា មុននឹងមហោស្រពតន្ត្រីនេះធ្វើដំណើរទៅក្រុងប៉ាតាយ៉ា ដែលជាគោលដៅទ្វីបអាស៊ីលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

សិល្បករល្បីៗមកពីបស្ចិមប្រទេស ជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀតរួមមាន Rae Sremmurd, BIBI, Soulja Boy, Rick Ross, DaBaby, Jessi, Lil Pump, Central Cee, Sheck Wes, F.HERO, OG Bobby, Youngohm, Sprite, Thaitanium and 1MILL, វណ្ណដា, Joe Flizzow, SonaOne, Ramengvrl, Yung Raja, ALYPH, Big Naughty, Jessi, pH-1, Teriyaki Boyz និង Jay Park។

ព័ត៌មានបន្ថែមមាននៅ៖