ដឹងថ្ងៃប្រឡង​បាក់ឌុបឆ្នាំ​២០២៣នេះហើយ!

  • 2023-04-19 03:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យដឹងថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ គឺត្រូវបាន​កំណត់​យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣។ នេះបើតាម​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣។

ការ​ទទួល​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ធ្វើឡើង​នៅតាម​វិទ្យាល័យ ដោយចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។ សំណុំលិខិត​ចុះឈ្មោះប្រឡង​រួមមាន៖ ពាក្យ​សុំចុះឈ្មោះ​ប្រឡង​របស់​បេក្ខជន​ចំនួន វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សាបឋមភូមិ​ សំបុត្រកំណើត បង្កាន់ដៃ​បង់សិទ្ធិ​ប្រឡង​ និងសៀវភៅ​សិក្ខាគារិក (ចំពោះសិស្ស​សាលាឯកជន)។

ចំពោះ​វិញ្ញាសានៃការប្រឡង​នេះ ត្រូវបានកំណត់​ដូចខាងក្រោម៖

សម្រាប់​ថ្នាក់វិទ្យាសាស្រ្ត

១. មុខវិជ្ជាជម្រើស គឺអាចជ្រើសរើស​មុខវិជ្ជាណាមួយក៏បាន (ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដីនិង​បរិស្ថានវិទ្យា។

២. ជីវវិទ្យា

៣.គីមីវិទ្យា

៤. ភាសាបរទេស

៥. អក្សរសាស្រ្ត​ខ្មែរ

៦. រូបវិទ្យា

៧. គណិតវិទ្យា

សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. មុខវិជ្ជាជម្រើស គឺអាចជ្រើសរើស​មុខវិជ្ជាណាមួយក៏បាន (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិង​បរិស្ថានវិទ្យា)

២. ប្រវត្តិវិទ្យា

៣. ភូមិវិទ្យា

៤. ភាសាបរទេស

៥. គណិតវិទ្យា

៦. សីលធម៌-ពលរដ្ឋវិជ្ជា

៧. អក្សរសាស្រ្តខ្មែរ៕

អត្ថបទ៖ សំភី