ប្អូនៗ​ដែល​ត្រូវប្រឡង​បាក់ឌុប សូម​ប្រុង​ប្រយ័ត្ន​ ព្រោះ​បើ​មានករណីទាំង៣នេះ នឹងត្រូវគេលុបឈ្មោះចេញ​ពី​បញ្ជីប្រឡងជាក់ជាមិនខាន

  • 2023-04-20 02:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការលុប​បេក្ខភាព​ចេញពីបញ្ជីឈ្មោះ​នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ត្រូវផ្អែក​លើករណី​ចំនួន៣​ដូចខាងក្រោម៖

-ករណីទី១៖ សិស្សមាន​មធ្យម​ភាគពិន្ទុ​ប្រចាំឆ្នាំ​ក្រោម ២៥.០០

-ករណីទី២៖ សិស្ស​គ្មាន​​មធ្យម​ភាគ​ពិន្ទុ​ប្រឡង​ឆមាស​៖

  • ឈប់ឥតច្បាប់​ក្នុងពេល​ប្រឡង​ឆមាស​មុខវិជ្ជាណាមួយ

  • ឈប់​មាន​ច្បាប់​ក្នុងពេល​ប្រឡង​ឆមាស​ចាប់ពី​ ៣មុខវិជ្ជាឡើងទៅ

-ករណីទី៣៖ សិស្សអវត្តមាន​លើសពីចំនួន​កំណត់​៖

  • អវត្តមាន​ឥតច្បាប់​លើសពី ៣០ដងឡើងទៅ

  • អវត្តមាន​ឥតច្បាប់​ និងមានច្បាប់​លើសពី ៤០ដងឡើងទៅ

  • អវត្តមាន​មានច្បាប់​លើសពី ៥៥ដងឡើងទៅ។

សូមបញ្ជាក់ថា អវត្តមាន​សិស្សថ្នាក់ទី១២ គឺគិតត្រឹម​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០២៣៕

អត្ថបទ៖ ដកស្រង់​ចេញពី​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣

អត្ថបទ៖ សំភី