ត្រូវចេះគ្រប់មុខវិជ្ជាមែន! តែ​ប្អូនៗ​បាក់ឌុប ក៏ត្រូវដឹងដែរថាមុខវិជ្ជាណាមានពិន្ទុច្រើនៗ

  • 2023-04-21 06:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា​ បាន​បង្ហាញ​ពី​វិញ្ញាសា ថេរវេលា​ និងរបបពិន្ទុ នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដូចខាងក្រោម៖

  • វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត

១-មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២-ជីវវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣. គីមីវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៤. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥. អក្សរសាស្រ្តខ្មែរ រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦. រូបវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៧. គណិតវិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥

ចំពោះ​មុខវិជ្ជាជម្រើស ត្រូវ​ជ្រើសរើស​មួយមុខវិជ្ជា​ក្នុងចំណោម​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា និង​ផែនដី​និងបរិស្ថាន​វិទ្យា។ ដោយឡែក​មុខវិជ្ជា​ភាសាបរទេស​ដែល​ជាវិញ្ញាសា​តាមស្ម័គ្រ ត្រូវយកផលសង នៃ​ពិន្ទុដែល​សិស្ស​ធ្វើបាន​ដកនឹង​២៥។

  • វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្តសង្គម

១-មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២-ប្រវត្តិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣-ភូមិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៤-ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥-គណិតវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦-សីលធម៌-ពលរដ្ឋ​វិជ្ជា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៧. អក្សរសាស្រ្តខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥។

ចំពោះ​មុខវិជ្ជាជម្រើស ត្រូវជ្រើសរើស​មុខវិជ្ជា​ក្នុងចំណោម​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដី និងបរិស្ថាន​វិទ្យា។ ដោយឡែក​មុខវិជ្ជា​ភាសាបរទេស​ដែល​ជាវិញ្ញាសាតាម​ស្ម័គ្រ ត្រូវយក​ផលសង​នៃពិន្ទុ ដែល​សិស្ស​ធ្វើបាន ដកនឹង​ ២៥។

ចំពោះ​មុខវិជ្ជា​ជម្រើស​ទាំងថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់វិទ្យាសាស្រ្ត​សង្គម ក្រសួង​នឹង​ជូនដំណឹង​អំពីមុខវិជ្ជា​ដែល​ក្រសួង​បាន​ជ្រើសរើស​ធ្វើជាវិញ្ញាសា​ប្រឡង​យ៉ាងយូរ​ ៦០ថ្ងៃ មុនសម័យប្រឡង។

សូមជម្រាប​ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ គឺត្រូវបាន​កំណត់​យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣៕

អត្ថបទ៖ ដកស្រង់​ចេញពី​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣

អត្ថបទ៖ សំភី