រកឃើញជើងឯក តំណាងឲ្យកម្ពុជា ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023 ហើយ

  • 2023-04-24 07:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។

យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយជ័យលាភីលេខ២ បានទៅលើក្រុម CFU Gaming ចំណែកឯក្រុម BURN x Flash បានគ្រងដំណែងជាជើងឯកក្នុងការប្រកួត 2023 MPL Spring Split និងក្លាយជាក្រុមតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023​ ហៅកាត់ថា MSC 2023។​

Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេស​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។​​ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។

ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា ​រដូវកាល​នេះក៏មិនខុសពីរដូវកាលមុនៗដែរ ​ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦០០០​​​​ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។

ព្រឹត្តិការណ៍នេះ មាន​ការចូលរួម​ទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤​ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ​ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។​

គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។​ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍។

អត្ថបទថ្មី