Napoli ឈ្នះ​ពាន Serie A ជា​លើក​ដំបូង​ក្នុង​រយៈពេល ៣៣ឆ្នាំ

  • 2023-05-05 10:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Napoli បាន​លើក​ពាន​លីគ​កំពូល​អ៊ីតាលី Serie A ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៣៣ឆ្នាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​ពេល​ដែល​ក្លឹប​នេះ​លេង​ស្មើ​ជាមួយ​ក្លឹប Udinese ក្នុង​លទ្ធផល ១ ទល់​នឹង ១។

ក្លឹប​នេះ​ឈរ​កំពូល​តារាង​លីគ​អ៊ីតាលី​ជាមួយ​នឹង ៨០ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្លឹប​លេខ ២គឺ Lazio មាន ៦៤ពិន្ទុ ដោយ​ប្រកួត​ក្របខ័ណ្ឌ​លីគ​នៅ​សល់ ៥ប្រកួត​ទៀត​តែ​ប៉ុណ្ណោះ។

Napoli ឈ្នះ​លីគ​អ៊ីតាលី​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ១៩៩០ ពោល​គឺ​កាល​ដែល​ក្លឹប​នេះ​នៅ​មាន​លោក Diego Maradona ដែល​ជា​វីរបុរស​បាល់ទាត់​អាហ្សង់ទីន​នៅ​លេង​ជា​ខ្សែ​ប្រយុទ្ធ។

មក​ទល់​ពេល​នេះ​ដែរ Napoli ឈ្នះ​ពាន​លីគ​អ៊ីតាលី​ទើប​តែ ៣ដង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី