Smart និង Pleng មានមោទនភាព ចំពោះបទ " វីរភាពកីឡា" ដែលបានចូលរួមលើកស្ទួយ​កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម

  • 2023-05-23 04:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart និង Pleng មានមោទនភាព ចំពោះបទ " វីរភាពកីឡា" ដែលបានចូលរួមជាផ្នែកមួយ ក្នុងការផ្សព្វផ្សាយពី សុខសន្តិភាព ស្ថេរភាពសង្គម ភាពរីកចម្រើនក្នុងវិស័យតន្រ្តី និងកីឡា និងបានលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តជាតិ ជាពិសេសបានចូលរួមចំណែកធ្វើឲ្យ ព្រឹត្តិការណ៌កីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ អោយកាន់តែកក្រើក និងអធិកធម ហើយក្លាយជាប្រវតិ្តសាស្រ្តដល់កូនខ្មែរជំនាន់ក្រោយគ្រប់ជំនាន់។

Smart សូមថ្លែងអំណរគុណទៅដល់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានផ្តល់ឱកាសអោយបទ “វិរភាពកីឡា” បានចូលរួមជាចំណែកក្នុងមហាព្រឹត្តិការណ៌នេះ ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរទៅដល់ក្រុមការងារ អ្នកនិពន្ធ អ្នកផលិត សិល្បករ សិល្បការិនីដូចជា មាស សុខសោភា ដួង វីរៈសិទ្ធ ម៉ម ពេជ្ជរិទ្ធ រៀម សុខភិរម្យ ពូឃ្លាំង និង តី និងក្រុមការងារទាំងអស់ដែលបានចូលរួមបង្កើតស្នាដៃដ៏អស្ចារ្យមួយនេះឡើង។

Smart នៅតែបន្តស្មារតីគាំទ្រលើវិស័យកីឡា និងព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដែលកម្ពុជាមានឱកាសរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

ទស្សនាបទ "វីរភាពកីឡា"

ទស្សនាបទ "ស្មារតីកីឡា"

ទស្សនាបទ "អ្នកចម្បាំងកីឡា"

ទស្សនាបទ "អច្ឆរិយកីឡាជាតិ"