មាន​ការ​កំណត់​​តម្លៃ​សំបុត្រ ៣ប្រភេទ សម្រាប់​​ចូល​ទស្សនា "ព្រះបរមរាជវាំង" រៀង​រាល់​ថ្ងៃ

  • 2023-05-31 02:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​ធ្វើ​ការ​ជូន​ដំណឹង​នៅ​ថ្ងៃ​ម្សិលមិញ​ទៅ​សាធារណជន​ជាតិ និង​អន្តរជាតិ​ថា ពី​ពេល​នេះ​តទៅ "ព្រះ​បរមរាជវាំង" របស់​កម្ពុជា នឹង​បើក​ឲ្យ​ចូល​ទស្សនា​រៀង​រាល់​ថ្ងៃ។

នេះ​គឺ​ជាផ្លាស់​ប្ដូរ​ថ្មី​មួយ​ធៀប​នឹង​ពេល​កន្លង​មក ដែល​ការ​ចូល​ទស្សនា​នៅ​មាន​កំហិត។ ដូច្នេះ​ហើយ ក្រសួង​ទេសចរណ៍ លើក​ឡើង​ថា នេះ​គឺ​​ដំណឹង​ដ៏​ល្អ​មួយ សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ។ "តោះ​ៗ​ ដំណឹង​ល្អសម្រាប់​បងប្អូន​ដែល​មានបំណង​ចង់​ទៅទស្សនា​ "​ព្រះបរមរាជវាំង"​ អាចចូលបាន​ជា​រៀងរាល់ថ្ងែ"។

រូបភាព៖ Sokunthea Photography

ការ​បើក​ចំហរ​នេះ គឺ​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។ យ៉ាង​ណា​ក៏ដោយ រាល់​ការ​ចូល​ទស្សនា​តម្រូវ​ឲ្យ​ទិញ​សំបុត្រ ដោយ​ក្នុង​នោះ​តម្លៃ​សំបុត្រ ត្រូវ​បាន​បែក​ចែក​ជា​ប្រភេទ​ដូច​ខាង​ក្រោម៖

•តម្លៃសំបុត្រ សម្រាប់ភ្ញៀវជាតិ (1ពាន់រៀល/នាក់)

•តម្លៃសំបុត្រ សម្រាប់ភ្ញៀវបរទេស ( 10 ដុល្លារ/នាក់)

•ការចូលក្នុងព្រះបរមរាជវាំង (តម្រូវអោយពាក់ម៉ាស់)

ដោយ​ឡែក​ម៉ោងចូលទស្សនា មាន​២វេន គឺ​៖

•ពេលព្រឹកម៉ោង (8am-11am)

**•ពេលថ្ងៃម៉ោង (2pm-5pm) **

អត្ថបទ៖ ទារិកា