ធ្លាយព័ត៌មាន Hwasa គ្រោងចូលជ្រកក្រោមផលិតកម្ម P NATION របស់ PSY

  • 2023-06-27 03:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍ថា Hwasa (MAMAMOO) នឹង​ចូលជ្រកក្រោមផលិតកម្ម P-NATION បន្ទាប់ពីចាកចេញពី RBW

ផ្អែក​តាម​សេចក្ដីរាយការណ៍ច្បាស់ការពី Xportnews បាន​ឲ្យដឹងថា Hwasa កំពុង​ស្ថិតនៅ​ដំណាក់កាលចុងក្រោយ​នៃការចុះកុងត្រាជាមួយនឹង​ផលិតកម្ម P NATION គ្រាន់តែពេលនេះ​ នាងនៅពិនិត្យមើលជា​លើកចុងក្រោយជាមួយនឹង​ក្រុមហ៊ុនប៉ុណ្ណោះ មុនអធ្វើការសម្រេច​ចិត្តជា​ផ្លូវការ។

កុងត្រារបស់ Hwasa ជាមួយនឹងក្រុមហ៊ុន RBW នឹងត្រូវនៅចុងខែមិថុនា ខាងមុខ ហើយនាង​ក៏នឹង​​មិនមាន​គម្រោងបន្តកុងត្រាតទៀតដែរ។

ប្រភពផ្ទៃក្នុង ជឿថា P NATION អាច​នឹង​ជួយ Hwasa ឲ្យបង្កើន​ភាពលេចធ្លោកាន់តែខ្លាំង​ជាមួយនឹង​អាជីពជាតារាទោលរបស់នាង។ P NATION ក៏បាន​បញ្ចេញសេចក្ដីថ្លែងការណ៍ជាមួយនឹង​ Star News ដោយបញ្ជាក់ថា ពេល​នេះ​ពួកគេកំពុងពិភាក្សាជាមួយនឹង Hwasa

«កុងត្រាជាមួយនឹង Hwasa គឺពុំទាន់បានសម្រេចបញ្ជាក់នៅឡើយទេ ហើយពេល​នេះពួកយើងនៅកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ»

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី