Gyu-Kaku យីហោសាច់អាំងជប៉ុនដ៏ធំបំផុត និងលេខ 1 នៅលើពិភពលោក បើកសាខាថ្មីនៅផ្សារទំនើប Aeon 3

  • 2023-07-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gyu-Kaku គឺជាភោជនីយដ្ឋាន Yakiniku ដែលបានបង្កើតឡើងនៅទីក្រុង Tokyo ឆ្នាំ 1996 ។ បានក្លាយជាយីហោសាច់អាំងជប៉ុនដ៏ធំបំផុត និងលេខ 1 នៅលើពិភពលោក ដែលមានហាងច្រើនជាង 800 នៅទូទាំងពិភពលោក។ ឥឡូវនេះយើងមានទីតាំងបឹងកេងកង និង ទួលគោក Aeon 1 ហើយកំពុងបើកសាខាថ្មីនៅផ្សារទំនើប Aeon 3! សូមអញ្ជើញមករីករាយជាមួយប្រូម៉ូសិនយ៉ាងច្រើនពីពួកយើង ដូចជា ការបង្វិលកងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើន នៅថ្ងៃបើកដំណើរជាផ្លូវការណ៍ ថ្ងៃទី ២៨ ខែ កក្កដា នេះតទៅ។

Gyu-Kaku នាំមកជូនអ្នកនូវបទពិសោធន៍ Yakiniku ដ៏ពិតប្រាកដជាមួយ "Being Your Own Chef" លោកអ្នកអាចអាំងសាច់ឆ្ងាញ់ៗដោយខ្លួនអ្នកផ្ទាល់។ រីករាយជាមួយមុខម្ហូបជាច្រើនមុខ រួមមាន សាឡាត់ស្រស់ៗ គ្រឿងសមុទ្រដែលគួរឱ្យចង់ញុំា បង្អែម ភេសជ្ជៈ និងច្រើនទៀត! ក្នុងមួយថ្ងៃៗអតិថិជនរាប់រយនាក់បានញុំាសាច់អាំង BBQ ជុំគ្នាដោយគ្មានផ្សែងភ្លើងនេះជាជម្រើសល្អសម្រាប់លោកអ្នក។

ម៉ឺនុយនៅ Gyu-Kaku Japanese BBQ:

1. មុឺនុយធំ: មុខម្ហូបតាមលំដាប់ មានម្ហូបជាចាន និងឈុតសាច់អាំង ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 11ព្រឹក - 11 យប់

2. មុឺនុយអាហារថ្ងៃត្រង់: ចាប់ពីម៉ោង 11ព្រឹក – 5ល្ងាច សម្រាប់អាហារថ្ងៃត្រង់តម្លៃចាប់ពី $5.5 ឡើងទៅ

ភាពអស្ចារ្យរបស់ Gyu-Kaku គឺទឹកជ្រលក់! យើងដាក់សាច់លាយមួយទឹកជ្រលក់រូបមន្តសម្ងាត់ធ្វើ ឱ្យរសជាតិនៃសាច់កាន់តែឆ្ងាញ់! ឧទាហរណ៍ ទឹកជ្រលក់ SHIO (ទឹកជ្រលក់អំបិល) និងទឹកជ្រលក់ TARE (ទឹកជ្រលក់ BBQ) គឺជាជម្រើសដ៏ពេញនិយមរបស់យើងពីអតិថិជន។ ទឹកជ្រលក់ SPICY កំពុងទទួលបាន ចាប់អារម្មណ៍កាន់តែច្រើននាពេលបច្ចុប្បន្ននេះផងដែរ។ ត្រូវប្រាកដថាអ្នកមក Gyu-Kaku ដែលទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃរសជាតិដែលទឹកជ្រលក់ផ្សេងៗគ្នា។ ភោជនីយដ្ឋាន Gyu-Kaku គឺជាកន្លែងដែលអ្នកបង្កើតភាពរីករាយជាមួយនឹងវប្បធម៌បែបជប៉ុន។ ជាមួយនឹងស្សនវិជ្ជា "Kando Sozo" យើងមានគោលបំណងលើសពីការរំពឹងទុក និងបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន! អញ្ជើញមក Gyu-Kaku ថ្ងៃនេះ ហើយស្វែងយល់បន្ថែមពី Japanese BBQ!

អត្ថបទថ្មី