ក្រៅពីការបង្ហោះជា វីដេអូរាំក្រវី រាំក្រលែង ពេលនេះអ្នកប្រើ TikTok អាចធ្វើការបង្ហោះជាអក្សរបានហើយ!

  • 2023-07-26 02:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបណ្តាញសង្គម TikTok ដែលត្រូវបានគេស្គាល់ថាផ្តោតលើការបង្ហោះជាវីដេអូ និយាយថាខ្លួននឹងផ្តល់ជូនមុខងារការបង្ហោះជាអក្សរ ខណៈដែលការប្រកួតប្រជែងរវាងប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ កាន់តែឡើងកម្តៅ។

TikTok និយាយថាមុខងារថ្មីនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវវិធីមួយផ្សេងទៀតដើម្បីបង្ហាញពីខ្លួនឯង។ កាលពីដើមខែកក្កដានេះ TikTok បានចាប់ផ្តើមសេវាកម្មស្ទ្រីមតន្ត្រីថ្មីមួយទៅកាន់ប្រព័ន្ធបណ្តាញ ប្រកួតប្រជែងដូចជា Spotify និង Apple Music។

ឥឡូវនេះអ្នកប្រើប្រាស់ TikTok នឹងត្រូវបានផ្តល់ជូនជម្រើសបីនៅលើកម្មវិធី ថាតើត្រូវបង្ហោះរូបថត វីដេអូ ឬអត្ថបទ។ ពួកគេក៏នឹងអាចកំណត់ការបង្ហោះតាមបំណងដោយបន្ថែមសំឡេង និង ទីតាំង ជាដើម។ TikTok បាននិយាយថា មុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះជាអក្សរនេះ គឺមានភាពទាក់ទាញដូចទៅនឹងការបង្ហោះជារូបភាព និង វីដេអូ ដែរ៕

ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម