ឧបករណ៍​ស្កេន​មួយ​ដែល​បាន​ពី​ទីភ្នាក់ងារ​ថាមពល​បរម៉ាណូអន្តរជាតិ នឹង​ជួយ​បង្កើន​សមត្ថភាព​មន្រ្តី​កម្ពុជា សម្រាប់​ការអភិរក្ស​សម្បត្តិវប្បធម៌

  • 2023-08-15 02:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាទទួលបានឧបករណ៍ Leica ScanStation P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ(IAEA) និងទទួលការបណ្ដុះបណ្ដាលក្នុងការប្រេីប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ។

ការបណ្តុះបណ្តាល នេះមានរយ:ពេល១ថ្ងៃពេញ ដោយបានធ្វេីការណែនាំ អនុវត្តន៍ការប្រេីប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:។

សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។

គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សន:កិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ