ព្រឹត្តិការណ៍ធំ ២ នឹងលេចរូបរាងនៅកណ្ដាលរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ

  • 2023-08-15 07:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៨ និងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ ខាងមុខ ពោលគឺរយៈពេល ៣ ថ្ងៃ ព្រឹត្តិការណ៍ធំៗ ចំនួន គឺ Cambodia FoodPlus Expo និង Cambodia Health & Beauty Expo 2023 នៅមជ្ឍមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះ នឹងកើតឡើងនៅក្នុងរាជធានីភ្នំពេញ ហើយក៏នឹងក្លាយជាការជួបជុំអស្ចារ្យរបស់មហាជាច្រើន ដោយវាផ្តោតលើទំនាក់ទំនងអន្តរបណ្តាញ ឱកាសទីផ្សារ ការពង្រីកអាជីវកម្ម។

ដោយសារជោគជ័យពីសមិទ្ធិផលពីឆ្នាំមុន ពេលនេះ ព្រឹត្តិការណ៍អស្ចារ្យនេះក៏ឈានដល់ឆ្នាំទី បង្កើតឡើង ក្នុងន័យបញ្ជាក់ថា កម្ពុជា គឺជាច្រកទីផ្សារមាស ក្នុងការស្វែងរកឱកាសពិសេស និងពង្រីកទីផ្សារ សម្រាប់ប្រទេសថៃ និងកម្ពុជា ដែលបន្តកិច្ចសហការគ្នាបានយ៉ាងល្អ។

ជាមួយគ្នានេះដែរ កម្មវិធីទាំងនេះ ក៏នឹងមកជាមួយនឹងពេលវេលាសប្បាយរីករាយជា​ច្រើន​ដូចជា ការប្រគុំតន្រ្តីខ្នាតតូចពី ក្មេងខ្មែរ ក៏ដូចជាការចាប់ឆ្នោតផ្សងសំណាង វគ្គបណ្តុះបណ្តាលឥតគិតថ្លៃ នូវជំនាញ Barista ពី CAFFA Coffee Maker ព្រមទាំងជំនាញ Beauty Hack ដោយសមាគមពាក់ព័ន្ធ និងសកម្មភាពជាច្រើនពីអ្នកតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ។

ដោយឡែក នៅថ្ងៃទី៣ ចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៣រសៀល ក៏នឹងមានសកម្មភាព របស់អ្នកជំនាញខាងម៉ូដសក់ និងថែសម្រស់ប្រចាំប្រទេសកម្ពុជា បង្ហាញស្នាដៃ ក៏ដូចជាផ្ដល់បទពិសោធ ចំណេះដឹងមួយចំនួនដល់អ្នកចូលរួមផងដែរ។

ក្រៅពីនេះទៀត ក៏មាន​ការដាក់តាំងផលិតផល និងការផ្សព្វផ្សាយសេវាកម្មនានា ពីក្រុមហ៊ុនល្បីៗជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។

អត្ថបទថ្មី