ក្រសួងប្រកាសតម្លៃ ពីថ្ងៃនេះដល់ថ្ងៃទី២០ កញ្ញា សាំងធម្មតា ៤,៦០០រៀល និងម៉ាស៊ូត ៤,៧៥០រៀល

  • 2023-09-11 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧៥០រៀល ក្នុង១លីត្រ ចំពោះតម្លៃនេះផងដែរគឺក្រោមតម្លៃទីផ្សារអន្តរជាតិ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ផងដែរថា សម្រាប់ កម្ពុជា បាន លក់ ក្រោម ទី ផ្សារ អន្តរជាតិ នេះ គឺ ដោយ សារ តែ មាន ការ ជួយ ជ្រែង ពី រាជរដ្ឋាភិបាល កម្ពុជា ផ្ទាល់ ក៏ ដូច ជា ការ ចូល រួម ចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេង ឥន្ធនៈ ផង ដែរ ដើម្បី ជួយ សម្រួល ដល់ ជីវភាព បង ប្អូន កម្ពុជា យើង ទាំង អស់ គ្នា ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម