មក​ដឹង​ពី ចំនួន​ប្រទេស​តាម​ទ្វីប​ទាំង​ ៧

  • 2023-09-25 13:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​ចំនួន​ប្រទេស​តាម​ទ្វីប​នីមួយ​ៗ​លើ​ពិភពលោក៖

១. ទ្វីប​អាហ្វ្រិក​៖ ទ្វីប​ដែល​មាន​ទំហំ​ជាង​ ៣០​លាន​គីឡូម៉ែត្រ​ក្រឡា​នេះ ជា​ជម្រក​នៃ​ប្រទេស​តូច​ធំ​ ចំនួន​ ៥៤​។

២. ទ្វីប​អឺរ៉ុប​៖ ទ្វីប​នេះ​មាន​ទំហំ​តែ​ជាង​ ១០​លាន​គីឡូម៉ែត្រ​ក្រឡា​ទេ​ តែ​ជា​ទីតាំង​របស់​ប្រទេស​ចំនួន ៤៧​ឯណោះ។

៣. ទ្វីប​អាស៊ី​៖ ទ្វីប​នេះ​មាន​ទំហំ​ជាង​ ៤៤​លាន​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រទេស​ចំនួន ៤៤​ ដោយ​បែង​ចែក​ជា​តំបន់​ភូមិសាស្ត្រ​ជា​ច្រើន​ដូច​ជា​ តំបន់​អាស៊ី​បូព៌ា​, អាស៊ី​ខាង​ត្បូង​, អាស៊ី​អាគ្នេយ៍ និង​ តំបន់​មជ្ឈិម​បូព៌ា។

៤. ទ្វីប​អាមេរិក​ខាង​ជើង​៖ ទ្វីប​នេះ​មាន​ទំហំ​ជាង​ ២៤​លាន​គីឡូម៉ែត្រ​ក្រឡា​ និង​ជា​ទីតាំង​របស់​ប្រទេស​ចំនួន​ ២៣ ដោយ​មាន​ប្រទេស​ ៣​ធំៗ​គឺ ប្រទេស​កាណាដា​, សហរដ្ឋអាមេរិក​ និង​ ប្រទេស​ម៉ិកស៊ីកូ​។

៥. ទ្វីប​អូសេអានី​៖ ទ្វីប​នេះ​មាន​ទំហំ​ប្រមាណ​ជា​ជាង​ ៩​លាន​គីឡូម៉ែត្រ​ក្រឡា​ និង​មាន​ប្រទេស​ចំនួន ១៤​ប្រទេស​ ដោយ​ក្នុង​នោះ​ប្រទេស​ធំ​ៗ ដែល​គេ​ស្គាល់​ច្រើន​គឺ ប្រទេស​អូស្ត្រាលី និង​ ប្រទេស​នូវែលហ្សេឡង់​។

៦. ទ្វីប​អាមេរិក​ខាង​ត្បូង​៖ មាន​ទំហំ​ជាង​ ១៧​លាន​គីឡូម៉ែត្រ​ក្រឡា​ និង​មាន​ប្រទេស​ចំនួន ១២​ ដែល​ភាគ​ច្រើន​និយាយ​ភាសា​អេស្ប៉ាញ។

៧. ទ្វីប​អង់តាកទិច​៖ ទ្វីប​នេះ​ធ្លាប់​កាន់កាប់​ដោយ​មហាអំណាច​មួយ​ចំនួន កាល​ពី​អតីត​កាល តែ​ចាប់​ពី​ឆ្នាំ ១៩៥៩​មក​ទ្វីប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​កាន់កាប់​ពី​ប្រទេស​ណា​មួយ​ឡើយ៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី