Lamine Yamal ក្លាយ​ជា​កីឡាករ​​រក​គ្រាប់​បាល់​លើក​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​នៅ​​​ប្រវត្តិសាស្ត្រ​​ La Liga

  • 2023-10-09 13:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ Lamine Yamal ក្លាយ​ជា​កីឡាករ​ដែល​អាច​​រក​គ្រាប់​បាល់​លើក​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga ក្រោយ​ជួយ​ឲ្យ​ Barcelona ប្រកួត​ស្មើ​នឹង​ Granada នូវ​លទ្ធផល​ ២-២។

កំណត់​ត្រា​របស់​ Lamine គឺ​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ ១៦ឆ្នាំ​ ៨៧ថ្ងៃ​ ដែល​ជា​កំណត់ត្រា​ថ្មី​បំផុត​ក្នុង​ La Liga ។

ខណៈ​ Ansu Fati ជា​អ្នក​ដែល​ធ្លាប់​គ្រង​កំណត់ត្រា​នេះ​គឺ​គ្រាប់​បាល់​ដំបូង​ក្នុង​ La Liga ក្នុង​វ័យ​ ១៦ឆ្នាំ​ ៣០៤ថ្ងៃ​។

Laimine Yamal មក​លេង​ឲ្យ​ Barca តាំង​ពី​រដូវកាល​ឆ្នាំ​២០២២/២៣មក​ ដោយ​ចូល​រួម​សរុប​បាន​ ១២ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​៕

ប្រភព៖ fcbarcelona   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី