Sancho អាច​នឹង​ចាកចេញ​ពី​ Man Utd នៅ​ខែ​មករា​ខាង​មុខ​

  • 2023-10-20 11:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែស្លាប​ Jadon Sancho អាច​នឹង​ចាកចេញ​ពី​ក្លឹប​ Manchester United នៅ​ខែ​មករា​ ឆ្នាំ​២០២៤​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​ ។

មក​ទល់​នឹង​ពេល​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា​ អ្នកដឹកនាំ​ក្លឹប​នេះ​ព្រម​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។

Sancho មាន​បញ្ហា​ជា​មួយ​លោក​ Erik ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United ទាក់​ទង​នឹង​រឿង​ហ្វឹកហាត់​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឌឺដង​គ្នា​ទៅ​មក​ ដែល​ជា​លទ្ធផល​កីឡាករ​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​ការ​ប្រកួត​។

កីឡាករ​នេះ​នៅ​​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ខណៈ​កីឡាករ​នេះ​ទើប​បាន​មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០២១​មក​៕

អត្ថបទ៖ ហ៊ីម រស្មី