ប្រឡង​បាក់ឌុប៖ ត្រូវប្រុងប្រយ័ត្ន ចិត្តល្អ​ឱ្យគេចម្លង ក៏ខុសដែរ

  • 2023-10-24 03:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ជាក់ថា ក្នុងការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ទង្វើ​ដែល​ត្រូវបាន​កំណត់​ថា បេក្ខជន​លួច​ចម្លងរួមមាន៖

-យកជាប់​នឹង​ខ្លួន​នូវសៀវភៅ ឯកសារ សំណៅឯកសារ​ចូលក្នុងមណ្ឌលប្រឡង

-លាក់​ជាប់​នឹងខ្លួន​នូវ​សៀវភៅ ឯកសារ ឬ​សំណៅឯកសារ ឬទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកគ្រប់ប្រភេទ

-មាន​សៀវភៅ ឯកសារ ឬសំណៅឯកសារ សរសេររូបមន្តលើបន្ទាត់​ ឬក្រដាស​ស​ដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀន​នៅលើតុទុក​ជាមុន ការសរសេរ​លើបាតដៃ លើភ្លៅ លើទ្រនាប់​ជើង​ លើកន្សែង​ជូតមុខ ក្នុងបន្ទប់ប្រឡង

-ចម្លងសំណៅ​កិច្ចការ​ពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃ​មកដាក់​នៅកន្លែង​ដែលខ្លួនអង្គុយ

-អើតមើលសន្លឹក​កិច្ចការ​អ្នកដទៃ

-ប្រើប្រាស់​ទូរសព្ទដៃ និងឧបករណ៍​អេឡិចត្រូនិច​គ្រប់ប្រភេទ​នៅក្នុងបន្ទប់ប្រឡង

-អង្គុយ​ខុសពីលេខតុរបស់ខ្លួន​ដោយគ្មានការអនុញ្ញាត​ពីអនុរក្ស​ ឬរំកិល​មកអង្គុយ​កៀកអ្នកដទៃ

-រំកិល​តុ មកអង្គុយជាប់គ្នា​ខុសពីប្លង់​កំណត់​ដោយ​គណៈមេប្រយោគ

-បង្កលក្ខណៈ​ ឬផ្តល់ឱកាស​ឱ្យអ្នកដទៃចម្លង

-ប្តូរសន្លឹកកិច្ចការ​គ្នា ឬប្តូរក្រដាស​ព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា​ជាក់ស្តែង។

អត្ថបទ៖ សំភី