Mkhitaryan និង Inter កំពុង​ចរចា​គ្នា​លើ​កុងត្រា​ថ្មី

  • 2023-10-24 11:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Henrikh Mkhitaryan និង​ក្លឹប Inter Milan កំពុង​ចរចា​គ្នា​រឿង​កុងត្រា​ថ្មី។

កុងត្រា​បច្ចុប្បន្ន​របស់ Mkhitaryan នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ ឆ្នាំ​ក្រោយ។

Mkhitaryan បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​កំពុង​មាន​ភាព​សប្បាយ​ចិត្ត​នៅ​ជាមួយ Inter ហើយ​គោលដៅ​បន្ទាប់​របស់​ខ្លួន​គឺ​បន្ត​នៅ​លេង​ឲ្យ​ក្លឹប។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano ខ្សែ​បម្រើ​វ័យ ៣៤ ឆ្នាំ Mkhitaryan កំពុង​ចរចា​គ្នា​ជាមួយ​ក្លឹប​ Inter Milan រឿង​កុងត្រា​ថ្មី។ យោង​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​ខិត​កាន់​ជិត​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ដែល​មាន​រយៈ​ពេល ២ ឆ្នាំ​ពោល​គឺ​កីឡាករ​សញ្ជាតិ​អាម៉ានា​រូប​នេះ​នឹង​បន្ត​នៅ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៦។

Mkhitaryan បាន​មក​ចូល​រួម​ជាមួយ Inter កាល​ពី​ឆ្នាំ ២០២២។ អតីត​កីឡាករ Arsenal និង​បិសាច​ក្រហម​រូប​នេះ បាន​លេង​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី​ចំនួន ៦០ ដង និង​ស៊ុត​ចូល ៧ លើក៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម