វីតា អតីតបេក្ខនារី X Factor Cambodia បង្ហោះសារគាំទ្រ ភឹម ស្រីនោ ក្រោយមិនបានពាន នៅវៀតណាម

  • 2023-10-27 04:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ភឹម ស្រីនោ Miss Grand Cambodia បានទៅចូលរួមកម្មវិធី Miss Grand International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ ក្នុងសម្រស់ដ៏ស្រស់ផូរផង់ ទម្រង់មុខស្អាតបែបខ្មែរអង្គរ កញ្ញា ភឹម ស្រីនោ បានឆក់យកចិត្តមហាជន ដោយផ្តល់នូវការគាំទ្រ និង ក្តីស្រឡាញ់ពេញទំហឹងដល់ បរវកញ្ញារបស់កម្ពុជារូបនេះ។

យ៉ាងណាមិញ កញ្ញា ភឹម ស្រីនោ មិនបានចូលក្នុង Top ណាមួយ នៅក្នុងកម្មវិធី Miss Grand International 2023 នោះទេ។ បើទោះជាបែបនេះក្តី ស្រីនោ បានប្រឹងប្រែងអស់ពីសមត្ថភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត ពោលពេញដោយថាមពល ជំនឿជឿជាក់ ទំនុកចិត្ត និង មោទនភាព។ ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា វីតា ដែលជា អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទី 1 និង X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា “រិះគន់គាត់ធ្វើអ្វី? គាត់ធ្វើអីខុសមែនទេ? អារម្មណ៍គាត់បែបណាដែលមិនទទួល បានពានអ្វីសូម្បីតែ1 គាត់ខំណាស់ ស៊ូណាស់ បរាជ័យច្រើនលើកតែនៅបន្តក្ដីស្រមៃ មិនបោះបង់ យើងចាំរិះគន់នៅផ្ទះគេងគ្រប់គ្រាន់ គាត់ទៅតំណាងជាតិ កម្ពុជាទាំងមូល គួរតែផ្ដល់កំលាំងចិត្ត ការលើកទឹកចិត្តអោយគ្នានោះជាការល្អ ។ ការដែរដួលហើយ ងើបទៅរកទីដ៏ដែលព្រោះតែក្ដីស្រមៃ និយាយស្រួលតែមិនងាយទេ ចិត្តខ្លាចនេះ ខ្លាចនោះ សំខាន់ខ្លាចដួលទៀត”។

វីតា អតីត បេក្ខនារី X Factor Cambodia

វីតា បានបន្តថា “ដូចខ្ញុំប្រលងចម្រៀង 2ដង ម្ដង Cambodian idol រដូវកាលទី1 តែចាត់ទុកថាកាលនោះជារឿងចៃដន្យមិនបានទាន់ចេះច្រៀងអីទេ តែទៅដល់វគ្គនៅ កំពង់សោមដែរ ទី2 គឺ X Factor Cambodia ដល់វគ្គ live show ចង់សាកម្ដងទៀតដែរតែ ព្រោះតែការខ្លាចនេះអែងទើបខ្ញុំបោះបង់ កម្មវិធី the voice Cambodia ថ្មីៗនេះ ៕ ចុងក្រោយចង់សូមចិត្តបងប្អូន ពាក្យលើកទឹកចិត្ត គឺអាចអោយមនុស្សម្នាក់សម្រេចគោលដៅនាងបាន យ៉ាងណាយើងក៏ជាខ្មែរដូចគ្នា”។

ក្រោយ វីតា បង្ហោះសារ គាំទ្រដល់ Miss Grand Cambodia កញ្ញា ភឹម ស្រីនោ សង្កេតឃើញថាមានមតិភាគច្រើន គាំទ្រការបង្ហោះរបស់ វីតា ថាពិតជាត្រឹមត្រូវ នឹង មិនគួររិះគន់បែបជាន់ពន្លិចនោះទេ ប៉ុន្តែគួរតែលើកទឹកចិត្តវិញទើបត្រូវ ព្រោះការចូលរួមប្រឡង Miss Grand International គឺតំណាងឱ្យជាតិ និង លើកមុខមាត់ខ្មែរ នៅលើឆាកអន្តរជាតិ៕

អត្ថបទ ៖ សង្ហា