Apple ប្រកាសចេញកុំព្យូទ័រ MacBook Pro និង iMacជាពិសេសគឺឈីបថ្មីមហាខ្លាំងចំនួន៣
- 2023-10-31 02:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រកាសចេញកុំព្យូទ័រ MacBook Pro និង iMacជាពិសេសគឺឈីបថ្មីមហាខ្លាំងចំនួន៣
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មីទាំង MacBook Pro (១៤អ៊ីញ និង ១៦អ៊ីញ) និង iMac (២៤អ៊ីញ) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ Apple បានបង្ហាញចេញឈីបថ្មីដ៏ខ្លាំងបំផុតចំនួន៣ សម្រាប់បំពាក់លើកុំព្យូទ័រនេះ រួមមាន M3, M3 Pro និង M3 Max។
ឈីបថ្មីនេះ គឺជាបច្ចេកវិទ្យា 3-nanometer ដែលវាមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។ លើសពីនេះ វាក៏ជួយដល់ការសន្សំសំចៃថ្មដល់ ៣៥% ឯណោះ ពោលគឺជារួម អ្នកប្រើប្រាស់អាចធ្វើការងារច្រើនក្នុងពេលតែមួយ និងលឿន តែប្រើថាមពលអស់តិច។
មិនតែប៉ុណ្ណោះ វាក៏មកជាមួយ GPU ថ្មីដែលបង្កើនគុណភាពវីដេអូ និងរូបភាព សម្រាប់បំពេញតម្រូវការបស់ Gamer, Video Editor និង Influencer ជាដើម។
ចំពោះឈីប M3 ដែលបំពាក់នៅលើ MacBook Pro ថ្មីនេះ គឺមានលក្ខណៈពិសេសមួយចំនួនដូចជា៖ អេក្រង់ Liquid Retina XDR ភ្លឺហ្មត់ច្បាស់, កាមេរ៉ា 1080p, Speaker ៦គ្រាប់, ថ្មកាន់ដល់ ២២ម៉ោង ហើយកុំព្យូទ័រដើរលឿនដូចគ្នា មិនថាដោតឌុយសាកថ្ម ឬអត់នោះទេ។
ឡេបថប MacBook Pro ដែលបំពាក់ឈីប M3 Pro គឺស័ក្តិសមសម្រាប់អ្នកសរសេរកូដ, អ្នកថតវីដេអូ, អ្នកស្រាវជ្រាវ, អ្នកជំនាញវេជ្ជសាស្រ្ត, អ្នកបង្កើតមាតិកា និង Gamer។ ទន្ទឹមនឹងនេះ បើវាបំពាក់ឈីប M3 Max គឺត្រូវនឹងអ្នកជំនាញដែលកម្មវិធីច្រើនក្នុងពេលតែមួយដូចជា 3D artist, advanced video editor, machine learning programmer និង advanced gamer។
ចំណែកកុំព្យូទរ័លើតុ iMac គឺបំពាក់ឈីប M3 ដែលសំដៅទៅលើម្ចាស់អាជីវកម្មតូចៗ, អ្នកប្រើប្រាស់លក្ខណៈគ្រួសារ និងជាសិស-និស្សិត។ វាបំពាក់អេក្រង់ Expansive Retina, Wi-Fi 6E, កាមេរ៉ា FaceTime 1080p, studio-quality mics, Speaker ៦គ្រាប់, Touch ID និងងាយស្រួលភ្ជាប់ជាមួយ iPhone ក្នុងការប្រើប្រាស់មុខងារផ្សេងៗ៕