បាក់ឌុប! ថ្ងៃខែ​ជាក់លាក់​នៃការ​ប្រឡង បូកពិន្ទុ និង​ចេញ​លទ្ធផល

  • 2023-10-31 06:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន​ និងកីឡា បាន​ឱ្យដឹងថា បរិច្ឆេទ​សំខាន់ៗ​​នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០២៣នេះ រួមមានដូចខាងក្រោម៖

  • ដំណើរការ​សំណេរ ប្រព្រឹត្ត​ទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៣

  • ដំណើរការ​កំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣

  • ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣

  • ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់ខេត្តផ្សេងៗ​នៅទូទាំងប្រទេស៕

អត្ថបទ៖ សំភី