សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​ នឹង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​

  • 2023-11-01 04:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រី​យ៉ាត្លុង​កម្ពុជា​ បាន​ប្រកាស​ថា​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៣​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៥​ ដល់​ ទី១៧​ ខែ​ធ្នូ​ នៅ​ឆ្នេរ​លេង​ទឹក​ ខេត្ត​កែប។​ ការ​ប្រកួត​នេះ​នឹង​លេង​លើ​ ៤​វិញ្ញាសា​

  • ទី១​ វិញ្ញាសា​អាគ័តត្លុង​ «Standard Aquathlon»​ បុរស (ហែលទឹក ១គ.ម +​ រត់​ប្រណាំង ៥គ.ម)

  • ទី២​ វិញ្ញាសាអាគ័តត្លុង «Standard Aquathlon»​ នារី (ហែលទឹក ១គ.ម + រត់​ប្រណាំង ៥គ.ម)

  • ទី៣​ វិញ្ញាសា​អាគ័តត្លុង «Sprint Aquathlon» បុរស អាយុ​ក្រោម ១៨​ឆ្នាំ​ (ហែលទឹក ៥០០ម៉ែត្រ + រត់​ប្រណាំង ២,៥ គ.ម)

  • ទី៤​ វិញ្ញាសា​អាគ័តត្លុង «Sprint Aquathlon» នារី អាយុ​ក្រោម ១៨​ឆ្នាំ (ហែលទឹក ៥០០ម៉ែត្រ + រត់​ប្រណាំង ២,៥ គ.ម)

ទិដ្ឋភាពប្រកួតកន្លងទៅ

ចំពោះ​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​គឺ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ ដូច្នេះ​អ្នក​ចង់​ចូលរួម​ប្រកួត​ ឬ​ចង់​ទៅ​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ទៅ​បាន​នៅ​ឆ្នេរ​លេង​ទឹក​ ខេត្ត​កែប​ ចាប់​ពី​ថ្ងៃ​ទី១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី