បាក់ឌុប៖ ព្រឹកនេះមានបេក្ខនារី២រូប ជួបការលំបាកបំផុត ដោយម្នាក់មានជំងឺគ្រុនឈាម ម្នាក់ទៀត ខ្សោយភ្នែក ២០០០ដឺក្រេ
- 2023-11-06 02:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ឌុប៖ ព្រឹកនេះមានបេក្ខនារី២រូប ជួបការលំបាកបំផុត ដោយម្នាក់មានជំងឺគ្រុនឈាម ម្នាក់ទៀត ខ្សោយភ្នែក ២០០០ដឺក្រេ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ មានបេក្ខនារី២រូបជួបការលំបាកបំផុតក្នុងពេលប្រឡងនេះ។
បេក្ខនារីម្នាក់នៅវិទ្យាល័យទួលទំពូង មានជំងឺគ្រុនឈាមមិនទាន់ជា ហើយត្រូវប្រធានមណ្ឌល ឱ្យមកប្រឡងនៅបន្ទប់ដាច់ដោយឡែក។
ម្នាក់ទៀតជាបេក្ខជនស្វៃរិន នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ឧត្តរមានជ័យ លិច មានបញ្ហាខ្សោយភ្នែកធ្ងន់ធ្ងរ (២០០០ដឺក្រេ) ត្រូវបានគណៈមេប្រយោគ និងអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌលសម្រេចប្រគល់ប្រធានវិញ្ញាសា ជូនបេក្ខជនអាន។
សូមជម្រាបថា មុខវិជ្ជាដែលត្រូវប្រឡងនៅព្រឹកថ្ងៃទី៦វិច្ឆិកានេះ គឺប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្ត) និង ផែនដីបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម)៕