រាជ​រដ្ឋាភិបាល​កម្ពុជា៖​ អនុញ្ញាតឱ្យរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

  • 2023-11-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រកួត​កីឡាជាតិ​លើកទី៤​ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី២​ ឆ្នាំ​២០២៤​ ដើម្បី​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​លើកទី៥​ ឆ្នាំ២០២៩​ The 5th Asian Youth Games 2029 នៅ​ប្រទេស​កម្ពុជា។​

រូបភាពអគ្គនាយដ្ឋានកីឡា

ការទទួលបានចំណារអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី២​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣ ​យោងតាមលិខិតលេខ៦៥៦៥ អយក.រពកឡ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងអប់រំយុវជន និងកីឡា។

រូបភាពអគ្គនាយដ្ឋានកីឡា

រំលឹក​ផងដែរ​ថា ​ពិធីបើក​-បិទ​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី៣​ និង​កីឡាជាតិ​ជនពិការ​លើកទី១​ ទទួល​បាន​ជោគជ័យ​ និង​ផ្លែផ្កា​ធំ​ធេង​ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។​ សម្រាប់​ព្រឹត្តិការណ៍កីឡាជាតិ​ គឺ​តែងតែ​ប្រារព្ធ​ធ្វើ​រៀងរាល់​ ២​ឆ្នាំម្តង។ កម្ពុជា​បាន​រៀបចំ​កីឡា​ជាតិ​ ៣លើក​រួច​មក​ហើយ​ពោល​នៅ​ឆ្នាំ២០១៦,​ ២០១៨​ និង​ឆ្នាំ២០២២៕​ (ប្រភព​ដើម​អគ្គនាយដ្ឋាន​កីឡា)​

អត្ថបទ៖ នួន ស៊ីណា​