ចេញហើយលទ្ធផល​ប្រឡងបាក់ឌុបឆ្នាំ២០២៣

  • 2023-11-23 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា នាព្រឹកនេះ បានប្រកាស​លទ្ធផល​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣។ បេក្ខជន​ដែល​ប្រឡង​ជាប់សរុប​មានចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩%។

-សិស្ស​ទទួលបាន​និទ្ទេស A មានចំនួន ១ ៦៧៣នាក់

-សិស្ស​ទទួលបាន​និទ្ទេស B មានចំនួន ៦ ៩៦៤នាក់

-សិស្ស​ទទួលបាន​និទ្ទេស C មានចំនួន ១៨ ៣០៨នាក់

-សិស្ស​ទទួលបាន​និទ្ទេស D មានចំនួន ៣៤ ២៤៦នាក់

-សិស្ស​ទទួលបាន​និទ្ទេស E មានចំនួន ៣៧ ២៦៩នាក់។

ក្រសួង​អប់រំ បាន​ឱ្យដឹងថា ការប្រកាសលទ្ធផលប្រឡង​នេះ នឹងធ្វើឡើង​នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្រាប់​រាជធានីភ្នំពេញ និង​ខេត្តកណ្តាល ​និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ខេត្តដទៃទៀត៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី