Onana មិន​មាន​របួស​ធ្ងន់ធ្ងរ

  • 2023-11-23 12:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Andre Onana មិន​មាន​របួស​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​លទ្ធផល​ក្រោយ​ក្រុម​គ្រូពេទ្យ​ក្លឹប​ Manchester United ពិនិត្យ​រួច។

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ Onana បាន​រង​របួស​ពេល​កំពុង​បំពេញ​បេសកកម្ម​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កាម៉េរ៉ូន។ ក្នុង​ប្រកួត​រវាង​កាម៉េរ៉ូន និង​ Mauritius អ្នក​ចាំ​ទី​រូប​នេះ បាន​រង​របួស ក្នុង​ពេល​ជួយ​សង្គ្រោះ​បាល់។ នា​ពេល​នោះ កីឡាករ​ត្រូវ​បាន​ដូរ​ចេញ​ក្នុង​នាទី ៨១។

ក្រោយ​រង​របួស Onana បាន​ត្រលប់​មក​ក្លឹប Manchester United វិញ ដើម្បី​ពិនិត្យ​ស្ថានភាព​របួស។ ក្រោយ​ពិនិត្យ​រួច ជា​លទ្ធផល របួស​របស់ Onana មិន​ធ្ងន់​ធ្ងរ​ទេ ហើយ​អាច​បន្ត​ជួយ​បិសាច​ក្រហម​បាន ​ក្នុង​ការ​ប្រកួត​ប៉ះ​ Everton នា​ថ្ងៃ​អាទិត្យ​នេះ។

បច្ចុប្បន្ន Onana កំពុង​ហ្វឹកហាត់​ជាមួយ​កីឡាករ​បិសាច​ក្រហម​ផ្សេង​ទៀត ដើម្បី​ត្រៀម​លេង​ប្រកួត​ប៉ះ Everton ។

Onana មក​ចូល​រួម​ជាមួយ​ Manchester United កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ពី​ក្លឹប​អ៊ីតាលី Inter Milan ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជិត ៥០ លាន​ផោន។ កីឡាករ​វ័យ ២៧ ឆ្នាំ​ បច្ចុប្បន្ន​គឺ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​បិសាច​ក្រហម ហើយ​លេង​ ១៨ ប្រកួត​ហើយ​ឲ្យ​ក្លឹប​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល