PNN ប្រកាសរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ឃើញឈ្មោះសុទ្ធតែតារាលំដាប់ៗរបស់ខ្មែរ និងថៃ

  • 2023-12-07 09:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៦ និង ១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ PNN នឹងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំរបស់ខ្លួន “Thai Star Meet & Greet 2023” ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៅផ្សារទំនើប ជីប ម៉ុង ២៧១។

តារាល្បីៗខ្មែរ ថៃ ដែលនឹងចូលរួមមានដូចជាកញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង កញ្ញា ស៊ីន ជេននី លោក ទេព ពិសិដ្ឋ កញ្ញា មុន្នី វិជ្ជរ៉ា លោក ហេង ម៉េងឃុន លោក 1NE លោក Heng ក្រុម CA Star ក្រុម Lacima Catel និងតារាសម្ដែងល្បីឈ្មោះរបស់ព្រះរាជាណាចក្រថៃ លោក Mario Maurer ។

ក្រុមតារាល្បីៗខាងលើនឹងមិនធ្វើឱ្យទស្សនិកជន ជាពិសេសបណ្ដាហ្វេនៗខកបំណងឡើយ ជាមួយការបង្ហាញផ្ទាំងទស្សនីយភាពប្លែកៗ និងទាក់ទាញ ដែលជាទីចំណាប់អារម្មណ៍របស់មិត្តៗយុវវ័យ។ មិនត្រឹមតែបានសប្បាយរីករាយជាមួយ Idol របស់ខ្លួនទេ ទស្សនិកជន ហ្វេនៗអាចនឹងមានឱ្យកាសឈ្នះរង្វាន់អនុវស្សាវរីយ៍ជាច្រើនទៀតពីការលេងហ្គេមនានាជាមួយព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ “Thai Star Meet & Greet 2023” មួយនេះ នៅឯទីតាំងរៀបចំកម្មវិធីផ្ទាល់។

ប្រិយមិត្ដអាចចូលរួមដោយសេរីក្នុងព្រឹត្ដិកាណ៍នេះ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែធ្នូ ឆ្នាំ២០២៣។ បងប្អូន អាចមក Exprez yourself នៅផ្សារទំនើប ជីប ម៉ុង ៧២១ មេហ្គាម៉ល ចាប់ពីម៉ោង ៣រសៀលតទៅ។ ព្រឹត្តិការណ៍នេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសប៊ុកផេកផ្លូវការ PNN Drama Live ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម