អ្នកប្រើប្រព័ន្ធមិត្តហ្វូនពេញលេងហើយ! អ៊ី-ម៉ាន់នី ថែម 3GB ទៅលើគម្រោងដាតាអស្ចារ្យផ្លឹស 1.5 សរុប 18GB
- 2023-12-15 08:50:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើប្រព័ន្ធមិត្តហ្វូនពេញលេងហើយ! អ៊ី-ម៉ាន់នី ថែម 3GB ទៅលើគម្រោងដាតាអស្ចារ្យផ្លឹស 1.5 សរុប 18GB
ចន្លោះមិនឃើញ
សម្រាប់អតិថិជនមិត្តហ្វូនទាំងអស់ អ្នកអាចភ្ជាប់កញ្ចប់គម្រោងប្ដូរទិន្នន័យពីកម្មវិធី eMoney តែម្តង រហ័ស ងាយៗមិនស្មុគស្មាញ ត្រឹមតែមួយជំហាន ដោយមិនចាំបាច់ត្រូវការបញ្ចូលទឹកប្រាក់ទៅក្នុងប្រព័ន្ធទូរស័ព្ទហើយទើបភ្ជាប់គម្រោងប្ដូរទិន្នន័យជាក្រោយនោះទេ។
អ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី eMoney ចុចលើមុខងារ “សេវាទូរគមនាគមន៍” “Telecommunication Service” រួចចូលទៅកាន់ “ការប្តូរទិន្នន័យ” ឬ “Exchange/Data” អ្នកអាចជ្រើសរើសកញ្ចប់គម្រោងប្ដូរទិន្នន័យ ជាខែ ឬជាសប្តាហ៍ តាមតម្រូវការរបស់អ្នក។ អ្នកក៏ភ្ជាប់គម្រោងប្ដូរទិន្នន័យឱ្យគ្រួសារ មិត្តភក្តិរបស់អ្នក និងអ្នកដទៃទៀតដែលប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ដោយវាយជាលេខទូរស័ព្ទ ឬជ្រើសពីបញ្ជីលេខទំនាក់ទំនងក្នុងទូរស័ព្ទតែម្តង។
កាន់តែងាយស្រួលជាងមុន និងចំណេញពេលវេលាជាមួយមុនងារប្ដូរទិន្នន័យដោយស្វ័យប្រវត្តិ ឬ Auto Renewal នៅក្នុងកម្មវិធី eMoney ព្រោះអ្នកមិនចាំបាច់ភ័យខ្លាចពីរឿងប្រព័ន្ធទូរស័ព្ទកាត់ទឹកប្រាក់មុននឹងបានប្តូរទិន្នន័យ ឬមិនចងចាំវិធីប្តូរទិន្នន័យ។ ជ្រើសរើសមុខងារមួយនេះ កញ្ចប់ប្ដូរទិន្នន័យរបស់អ្នកនឹងត្រូវបន្តដោយខ្លួនឯង ជារៀងរាល់សប្ដាហ៍ ឬរាល់ខែទៅតាមកញ្ចប់ប្ដូរទិន្នន័យដែលអ្នកប្រើប្រាស់ ហើយវានឹងទូទាត់ដោយស្វ័យប្រវត្តិពីគណនី eMoney របស់អ្នកតែម្តង។
ងាយៗ អ្នកនឹងធ្វើតាមជំហានខាងក្រោម៖
១.ចូលទៅកាន់កម្មវិធី eMoney
២. រួចចុចលើ “គណនី” នៅផ្នែកខាងក្រោមរបស់ទំព័រដើមរបស់កម្មវិធី eMoney
៣. នោះអ្នកនឹងឃើញមុខងារ “កញ្ចប់ប្ដូរទិន្នន័យ ដោយស្វ័យប្រវត្តិ” នៅពេលចុចចូល អ្នកនឹងអាចភ្ជាប់គម្រោងប្ដូរទិន្នន័យដោយស្វ័យប្រវត្តិតែម្តង
៤. ប្រសិនបើចង់បិទមុខងារ ឬផ្លាស់ប្ដូរគំរោងប្ដូរទិន្នន័យដោយស្វ័យប្រវត្តិ (Auto Renewal) ថ្មីទៀត អ្នកគ្រាន់តែចុចលើប៊ូតុងបិទឬក៏បើកលើគម្រោងទាំងនោះរួចជាការស្រេច ដោយមិនចាំបាច់ចំណាយពេលទំនាក់ទំនងទៅកាន់ភ្នាក់ងារណាមួយទេ។

កាន់តែពិសេសនិងចំណេញសម្រាប់អ្នកភ្ជាប់គម្រោង Super Data Osja តាមកម្មវិធី eMoney អ្នកនឹងទទួលបានទិន្នន័យអ៊ីនធឺណេតរហូតដល់ 18GB លើសពីអតិថិជនមិត្តហ្វូនធម្មតា eMoney បានផ្តល់ជូន3GB បន្ថែមទៀត ពីលើទិន្នន័យដើមរបស់ប្រព័ន្ធមិត្តហ្វូន 15GB ។ ក្នុងកញ្ចប់គម្រោងក៏រួមមានផ្ញើសារក្នុងប្រព័ន្ធចំនួន 100សារ និងការហៅទូរស័ព្ទក្នុងប្រព័ន្ធរហូតដល់ 100នាទី ដែលអាចប្រើប្រាស់បានរហូតដល់មួយសប្ដាហ៍ពេញតែម្ដង ។ ចំណាំ៖ ការថែមជូនមួយនេះ មានសម្រាប់តែការភ្ជាប់គម្រោង Super Data Osja ឱ្យប្រព័ន្ធមិត្តហ្វូនរបស់អ្នកតែប៉ុណ្ណោះ មិនមានការថែមជូនទិន្នន័យ នៅពេលដែលអ្នកប្ដូរគម្រោងឱ្យអ្នកដទៃនោះទេ។
ជ្រើសរើសភ្ជាប់កញ្ចប់គម្រោងប្ដូរទិន្នន័យផ្ទាល់ពីកម្មវិធី eMoney ផ្តល់ភាពងាយស្រួយ និងកាន់តែចំណេញ ។ ចុះឈ្មោះប្រើ eMoney ឥឡូវនេះ http://onelink.to/9a6amk