កម្មវិធីប្រកួតរ៉េបដ៏កក្រើក The Rapper Cambodia រដូវកាលទី១ បានបិទបញ្ចប់ដោយរកឃើញម្ចាស់ជើងឯក និងអ្នកឈ្នះពានរង្វាន់ទាំង៣
- 2023-12-25 09:22:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រកួតរ៉េបដ៏កក្រើក The Rapper Cambodia រដូវកាលទី១ បានបិទបញ្ចប់ដោយរកឃើញម្ចាស់ជើងឯក និងអ្នកឈ្នះពានរង្វាន់ទាំង៣
ចន្លោះមិនឃើញ
កម្មវិធី The Rapper Cambodia រដូវកាលទី១ បានបិទបញ្ចប់ហើយដោយបានរកឃើញម្ចាស់ជើងឯកប្រចាំរដូវកាលដំបូងនេះ គឺបានទៅលើ YUUHAI ដែលទទួលបានការផ្ញើសារបោះឆ្នោតគាំទ្រច្រើនជាងគេបំផុត ក្នុងចំណោមបេក្ខជន Rapper ចំនួន៧រូប ដែលមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។
កម្មវិធីប្រកួតរ៉េបវគ្គផ្តាច់ព្រ័ត្រ និងការប្រគំន្រ្តីដ៏ធំបំផុតនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់អភិវឌ្ឍន៍កោះនរា ដែលមានចូលរួមទស្សនាផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ព្រមទាំងការចាក់ផ្សាយនៅលើទំព័រ Facebook របស់ទូរទស្សន៍បាយ័ន និងហនុមាន។ អ្វីដែលធ្វើឱ្យឆាកតន្រ្តីនេះ កាន់តែកក្រើកជក់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាន គឺមានការចូលរួមរ៉េបសម្តែងពី Producer និង Coach ទាំងតារារ៉េបបរទេសដ៏ល្បីដែលមកពីជប៉ុន និងវៀតណាម។
សម្រាប់ YUUHAI ដែលក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធី The Rapper Cambodia បានទទួលប្រាក់រង្វាន់ 40.000.000 រៀល និងកិច្ចសន្យាជាសិល្បករជាមួយ ផលិតកម្ម បារមី។
កម្មវិធីប្រកួតរ៉េបដ៏លេចធ្លោលើកដំបូងរបស់កម្ពុជាមួយនេះ ក៏បានរកឃើញអ្នកឈ្នះពានរង្វាន់ទាំង៣ផងដែរ រួមមាន៖
-EMII-KAN-VANNO ទទួលបានជ័យលាភី Best Collaboration
-D.A.R.T ទទួលបានជ័យលាភី Best Solo Performance
-ROXYទទួលបានជ័យលាភី FAN FAVORITE។
មិនតែប៉ុណ្ណោះ ម្ចាស់ជ័យលាភី និងអ្នកទទួលបានពានរង្វាន់នេះ គឺត្រូវបានផ្តល់កិត្តិយសប្រគល់ដោយផ្ទាល់ពីលោក ខៀវ សវរនាថ នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង និងសមាជិកគ្រួសារហនុមាន Jade & Richie ព្រមទាំងលោក Erich ផងដែរ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានក្តីសោមន្សរីករាយ ដែលបានរួមដំណើរក្នុងការបើកឱកាសសម្រាប់តារារ៉េបជំនាន់ក្រោយក្នុងប្រទេសកម្ពុជា និងគាំទ្រដល់សិល្បករកម្ពុជា។
ក្រុមហ៊ុន ហនុមាន តែងតែមានគំនិតផ្តួចផ្តើមជាមួយនឹងយុទ្ធនាការចូលទីផ្សារ តាមរយៈសកម្មភាពផ្សេងៗ និងព្រឹត្តិការណ៍ប្លែកៗ។ ថ្មីៗនេះ ហនុមាន បានភ្ជាប់មកជាមួយសារដែលគួរចងចាំ៖ “ស្រវឹងសូមកុំបើកបរ” “Drink Smart! Don't Drive!" ដើម្បីរម្លឹកពីសុវត្ថិភាពអតិថិជនជាអាទិភាព និងជាម៉ាកស្រាបៀរដំបូងគេក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ និងកាន់កាប់បណ្តាញផ្សាយពាណិជ្ជកម្មរបស់ពួកគេ។
ស្លាកសញ្ញាហនុមាន ត្រូវបានទទួលស្គាល់ពីអតិថិជនថាជា ផលិតផលដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់។ ក្រុមហ៊ុនហនុមាន តែងតែផ្តល់នូវបទពិសោធន៍ ថ្មីពិសេសដល់អតិថិជនក៏ដូចជាប្រជនទូទៅ ដោយបាននាំមកនូវកម្មវិធីសប្បាយរីករាយថ្មីប្លែក ហើយតែងតែនាំមុខនៅគំនិតផ្តួចផ្តើមទីផ្សារដែលល្អៗ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន៕