មានគម្រោង​ឆ្លងឆ្នាំ​នៅកែប កំពត ឬនៅ! មើលៗខេត្តជាប់គ្នាទាំង២នេះ មានកម្មវិធីកម្សាន្តអ្វីខ្លះ?

  • 2023-12-27 04:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកែប និងរដ្ឋបាលខេត្តកំពត បាន​ចេញ​សេចក្តីជូនដំណឹង​រៀងៗខ្លួន បង្ហាញ​ដល់ភ្ញៀវទេសចរ​អំពីកម្មវិធីកម្សាន្តសប្បាយៗ​នៅ​អំឡុងថ្ងៃឆ្លងឆ្នាំសាកលខាងមុខនេះ។

សម្រាប់​ខេត្តកែប នឹង​រៀបចំ​កម្មវិធី​ដូចជា៖

១. ពិធីបង្ហើរខ្លែងខ្មែរ៖ នៅថ្ងៃទី៣០ ខែធ្នូ ម៉ោង ៧កន្លះព្រឹក ស្ថិតនៅឆ្នេរថ្មី ផ្សារក្តាម​

២. ពិធីអុំទូកផ្កាចារសមុទ្រ៖ នៅថ្ងៃទី៣១ ខែធ្នូ ម៉ោង ៧កន្លះព្រឹក ស្ថិតនៅឆ្នេរលេងទឹកខេត្ត

៣. ប្រគុំតន្រ្តី អុជកាំជ្រួច និងបង្ហោះគោម៖ នៅថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង ៧យប់ រហូតដល់ម៉ោង ១២យប់ឆ្លងឆ្នាំចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៤។

ចំណែកខេត្តកំពត នឹងរៀបចំកម្មវិធី​នៅថ្ងៃទី៣១ ខែធ្នូ ដែលមាន​ការប្រគុំតន្រ្តី បាញ់កាំជ្រួច ការតាំងពិព័រណ៌ភូមិមួយផលិតផលមួយ នៅទីតាំងពហុកីឡដ្ឋានខេត្ត រូបសំណាក​ព្រះបាទអង្គឌួងតាម​បណ្តោយ​មាត់ព្រែក​កំពង់បាយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី