ច្បាប់​ដំបូងគេក្នុងលោក សម័យចក្រភពបាប៊ីឡូន៖ បើអ្នកធ្វើឱ្យភ្នែកគេខ្វាក់ នោះភ្នែក​​របស់​អ្នក​នឹង​ត្រូវគេធ្វើឱ្យខ្វាក់វិញដូចគ្នា

  • 2023-12-29 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ដែល​តាក់តែង​ដំបូងគេ​ក្នុងលោក គឺហៅថា «ច្បាប់ហាម៉ូរ៉ាប៊ី - Code of Hammurabi» ក្នុង​សម័យចក្រភព​បាប៊ីឡូន (បច្ចុប្បន្ន​ក្នុង​ប្រទេស​អ៊ីរ៉ាក់)។ ច្បាប់នេះ គឺបង្កើតឡើងដោយស្តេច Hammurabi ដែលគ្រងរាជ្យពីឆ្នាំ ១៧៩២ – ១៧៥០ មុនគ.ស។

ច្បាប់នេះ​មានមាត្រាចំនួន ២៨២ សម្រាប់​ប្រើប្រាស់​ក្នុងការដាក់​ទោសពិន័យដល់​ប្រជាជនទូទៅ និង​កងទ័ព ព្រមទាំង​ការធ្វើជំនួញ។ ក្នុងច្បាប់នេះ ឧទាហរណ៍ថា បើអ្នកធ្វើឱ្យភ្នែកគេខ្វាក់ នោះភ្នែក​​របស់​អ្នក​នឹង​ត្រូវគេធ្វើឱ្យខ្វាក់វិញដូចគ្នា។

ច្បាប់ហាម៉ូរ៉ាប៊ី ត្រូវបានចារឆ្លាក់ជាភាសា Akkadian នៅ​លើថ្មខ្មៅធំមួយ​ដែលមានរាងដូចជាម្រាមដៃមនុស្ស។ ថ្មនេះ​ត្រូវបានរកឃើញ​នៅក្នុងឆ្នាំ​១៩០១។ អ្នកប្រវត្តិសាស្រ្តជឿជាក់ថា ថ្មខ្មៅនេះ​ត្រូវបាន​នាំយកទៅកាន់ក្រុង Susa (បច្ចុប្បន្ន អ៊ីរ៉ង់) ដោយ​អ្នកគ្រប់គ្រងអំណាចនៅចក្រភព Elamite (ពីឆ្នាំ ២៧០០ – ៥៣៩មុនគ.ស) បន្ទាប់ពីវាយលុកឈ្នះលើ​ចក្រភពបាប៊ីឡូន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ History   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី