ទាំងគ្រូ និងសិស្សនៅ​គ្រប់សាលារៀន ត្រូវ​ទុកពេល១ម៉ោង ដើម្បី​អានសៀវភៅ​ទាំងអស់គ្នា​នៅថ្ងៃ​១១មីនា

  • 2024-01-11 02:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ណែនាំឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ជំរុញ​សិស្ស និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ បុគ្គលិក ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងថ្នាក់ បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះ​ម៉ោង ៨ ដល់ម៉ោង ៩ព្រឹកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ឬរៀបចំ​ប្រារព្ធទិវាជាតិ​អំណាន​ នៅតាម​អង្គភាព​រៀងៗខ្លួន​តាមលទ្ធភាព។ នេះ​បើតាម​សេចក្តីណែនាំ​ស្តីពីការប្រារព្ធ​ទិវាជាតិអំណាន ១១មីនា របស់​ក្រសួងអប់រំ។

ការប្រារព្ធទិវា​នេះ ក្នុងគោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌អាន លើកកម្ពស់​សមត្ថភាព​អាន និងការតែងនិពន្ធ​សំដៅរួមចំណែក​ការពារ និងពង្រឹង​វប្បធម៌ អរិយធម៌ខ្មែរ។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី