ផ្លូវការ​! ខ្សែស្លាប​​ Jadon Sancho ត្រលប់​មក​ Dortmund វិញ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • 2024-01-11 13:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែស្លាប​​ Jadon Sancho បាន​ចាកចេញ​ពី​ក្លឹប​ Manchester United ផ្លាស់​ទៅ​កាន់​ក្លឹប​ Borussia Dortmund វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ទាំង​ពីរ​នេះ​ផ្ទាល់​។

Sancho នឹង​ទៅ​លេង​ឲ្យ​ Dortmund ចាប់​ពី​ខែ​មករា​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ​ការ​ខ្ចី​ជើង​នេះ​គឺ​ច្បាស់​ណាស់​ថា​ នឹង​គ្មាន​លក្ខខ័ណ្ឌ​ដាក់​ឲ្យ​ទិញ​យក​ ក្រោយ​ពេល​ចប់​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នោះ​ទេ​៕

ប្រភព៖ manutd   អត្ថបទ៖ សេរី មង្គល