វណ្ណដា ប្ដូរអាជីពមួយថ្ងៃ ទម្លាក់ក្បាលមេក្រូ ចូលធ្វើចុងភៅវ៉ែនតាខ្មៅឲ្យក្មេងៗម្ដង

  • 2024-01-23 04:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ជា​ថ្ងៃខួប​កំណើតរបស់តារា​ចម្រៀង​រ៉េប​ដ៏ល្បីលំដាប់ជួរមុខប្រចាំប្រទេស​កម្ពុជា គឺ វណ្ណដា។ ថ្ងៃដ៏រីករាយ​នេះ វណ្ណដា បាន​ចេញ​វីដេអូបទ​ចម្រៀងមួយ​បទ​មាន​ចំណងជើងថា “6 YEARS IN THE GAME” ជាមួយនឹង​ AWICH ដើម្បីជាការអបអរខួបកំណើតឆ្នាំថ្មីផង និងក៏ដើម្បីជា​ការ​អរគុណ​ដល់អ្នកគាំទ្រ​ដែរ។

ត្រឹម​វីដេអូមួយពុំទាន់អស់ចិត្តទេ ព្រោះវណ្ណដា បានទៅ​កាន់អង្គការ ​ផ្ទះបាយកុមារ ដើម្បីធ្វើម្ហូបអាហារ​ឆ្ងាញ់ៗ ចែកដល់កុមារៗជា​ច្រើន​នាក់ដែល​រស់នៅទីនោះ។ ក្រៅពី ម្ចាស់ខួប សង្កេតឃើញថា​ក៏នៅ​មាន​វត្តមានអ្នកម្ដាយជាទីស្រឡាញ់ និងគូស្នេហ៍របស់លោក ព្រម​ទាំង​ក្រុមការងារជាច្រើននាក់ទៀតផងដែរ។

នេះជាទង្វើដែលអ្នកគាំទ្រ​ឃើញ​ហើយ ពេញ​ចិត្ត និង​ផ្ដល់នូវការ​ស្រឡាញ់​បន្ថែម​មួយកម្រិតដល់តារា​ប្រុសរូបនេះ។ ការគាំទ្រទាំង​ប៉ុន្មាន វណ្ណដា ពិតជា​អរគុណ ហើយតែង​តបស្នងមកវិញនូវស្នាដៃ​ថ្មីៗ ពិសេស​នាំយកមុខមាត់ថ្មីក្នុងនាម​ជា​កូនខ្មែរទៅបង្ហាញ​​ឆាកអន្តរជាតិ ថា​ខ្មែរពិតជា​ខ្លាំង៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី